Free counters!

រក្សាសិទ្ធិគ្រប់យ៉ាងដោយ ©​ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា      រចនាគេហទំព័រ និងបង្ហោះព័ត៌មានថ្មីៗដោយ លោក ឯម ច័ន្ទមករា

ក្រសួងសង្គមកិច្ច  អតីតយុទ្ធជន  និងយុវនីតិសម្បទា  គឺជាក្រសួងមួយត្រូវបាន

បំពេញតួនាទី  ភារកិច្ចសង្គមទាក់ទងដោយផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋជា​​​​​​

ទូ​ទៅ ជាពិសេសជាមួយមុខសញ្ញានៃក្រុមជនដែលងាយទទួលរងគ្រោះ​ នៅព្រះរាជាណា​ ចក្រកម្ពុជា។


ក្រសួងនេះត្រូវបានបង្កើតឡើងជាយូរលង់ណាស់មកហើយ​ និងត្រូវផ្លាស់ប្តូរ

ឈ្មោះ​ និងតួនាទីភារកិច្ច​ដោយយោងទៅតាមស្ថានភាពជាក់ស្តែង  នៃ

ការរីកចំរើនប្រទេសជាតិយើង។​  ​


ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩  ក្រសួងនេះឈ្មោះថា គណៈកម្មាធិការ

សង្គមកិច្ច បន្ទាប់មកជាក្រសួងនេះបានផ្លាស់ប្តូរឈ្មោះទៅតាម

សម័យកាលរដ្ឋាភិបាល ដូចជាឈ្មោះ ​ 

ក្រសួងសង្គមកិច្ច

ក្រសួងយុទ្ធជនពិការ​និងសង្គមកិច្ច

ក្រសួង​សង្គមកិច្ចការងារ និងអតីតយុទ្ធជន

ក្រសួង សង្គមកិច្ចការងារ បណ្តុះបណ្តាលវិជា្ជជីវៈ ​ និងយុវនីតិសម្បទា

នៅក្នុងនីតិកាលទី ៣​ នៃរដ្ឋសភា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង

យុវនីតិសម្បទាត្រូវបានបង្កើតឡើងតាមព្រះរាជក្រមលេខ នស/រកម/០១០៥/

០០១  ចុះថ្ងៃទី  ១៧  ខែមករា  ឆ្នាំ២០០៥  ដែលប្រកាសអោយប្រើច្បាប់

ស្តីពីការបង្កើត ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ និងអនុក្រឹត្យលេខ ៥៥ អនក្រ.កប ចុះថ្ងៃទី០៨ ខែមេសា  ឆ្នាំ២០០៥ ស្តីពីការ

រៀបចំ  និងការប្រព្រឹត្តទៅរបស់​ ក្រសូងសង្គមកិច្ច​ អតីតយុទ្ធជន  និង

យុវនីតិសម្បទា។ 


ក្រសួងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់បេសកកម្មអោយដឹកនាំ  និងគ្រប់គ្រងវិស័ យសង្គមកិច្ច  វិស័យអតីត​យុទ្ធជន​និងវិស័យយុវនីតិសម្បទា នៃព្រះរាជា ណាចក្រកម្ពុជា ​និងត្រូវបានដឹកនាំដោយរដ្ឋមន្ត្រី​ ១ រូប​រដ្ឋលេខាធិការ ៩រូប និងអនុរដ្ឋលេខាធិការ ៨ រូប ។  


ក្រសួងមាន មន្ត្រីរាជការក្របខ័ណ្ឌសរុបចំនួន ១.៦១១​ នាក់ ក្នុងនោះ

ថ្នាក់ជាតិ ១៧១នាក់​ ថ្នាក់ក្រោមជាតិ ៦៣៥ នាក់) និងបុគ្គលិកជាប់ កិច្ចសន្យាចំនួន៨០៦នាក់(ក្នុងនោះថ្នាក់ជាតិ ១៧១ នាក់

ថ្នាក់ក្រោមជាតិ១៣៦នាក់។ ​ 

អំពីក្រសួងសង្គមកិច្ច  អតីតយុទ្ធជន  និងយុវនីតិសម្បទា 

វិស័យសង្គមកិច្ច

រៀបចំគោលនយោបាយនិងដឹកនាំគ្រប់គ្រង

រាល់សេវាសង្គមកិច្ចរបស់រដ្ឋ  ដើម្បីជួយ

ដល់ប្រភេទជន ងាយរងគ្រោះនិងជនក្រីក្រ

ជាអាទី៏  ជនចាស់ជរាគ្មានទីពឹង  ជនពិការ  ជន

រស់នៅតាមចិញ្ចឹមថ្នល់ កុមារកំព្រាកុមារតាម

ចិញ្ចឹមថ្នល់  ស្រីពេស្យា  ជនដែលផ្ទុក

មេរោគហ៊ីវ/អេដស៏និងមានមេរោគឆ្លងកាច

សាហាវ  ជនក្រីក្រជួបការលំបាក  ជាង​​គេក្នុង សង្គម។

អំពីវិស័យការងារសំខាន់ៗ

អំពីរចនាសម្ព័ន៍ថ្នាក់ជាតិ

ក្រសួងសង្គមកិច្ច  អតីតយុទ្ធជន និង
យុវនីតិសម្បទា  ត្រូវបានរាជរដ្ឋាភិបាល
កម្ពុជា  ប្រគល់បេសកកម្មឱ្យដឹកនាំ និងគ្រប់គ្រង
១​- វិស័យសង្គមកិច្ច 
- វិស័យអតីតយុទ្ធជន  
- វិស័យយុវនីតិសម្បទា  
នៃព្រះរាជាណាចក្រកម្ពុជា ។

អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ


អគ្គនាយកដ្ឋានបច្ចេកទេស


ខុទ្ទកាល័យរដ្ឋមន្ត្រី

 


អគ្គាធិការដ្ឋាន

 


នាយកដ្ឋានសវនកម្មផ្ទៃក្នុង


វិស័យអតីតយុទ្ធជន

រៀបចំដាក់ឲ្យដំណើរការសម្របសម្រួល

នយោបាយជាតិ ស្តីពីអតីតយុទ្ធជន និង​

រៀបចំបញ្ចូលអតីតយុទ្ធជន និងគ្រួសារ

នៅក្នុងសហគមន៏ដោយលើកម្ពស់

ស្ថានភាពរស់នៅឲ្យបានល្អប្រសើរ និងគ្មានការ​រើស អើងតាមរយៈការបណ្តុះ

បណ្តាលវិជ្ជាជីវៈការដោះស្រាយការងា

ធ្វើ និងបង្កើតមុខរបរ។

វិស័យយុវនីតិសម្បទា

គ្រប់គ្រងក្មេងពីអាយុ ៧ ឆ្នាំ ដល់ក្រោម

១៨ ឆ្នាំ ដែលបានប្រព្រឹត្តបទល្មើស

ពាលអនាថា   អបាយមុខក្នុងទូទាំងប្រទេស 

និងមាន តួនាទីកែប្រែអប់រំដើម្បីអោយ

ក្លាយជាពលរដ្ឋល្អ។

ព័ត៌មានថ្មីៗ


សន្និ​បាត​បូកសរុបលទ្ធផលការងារ និងទិសដៅភារកិច្ច

ក្រសួងសង្គមកិច្ចនិងបូកសរុបលទ្ធផលការងារសមាគមអតីត

យុទ្ធជនកម្ពុជា


សន្និ​បាត​បូកសរុបលទ្ធផលការងារនិងទិសដៅភារកិច្ចក្រសួង

សង្គមកិច្ចនិងបូកសរុបលទ្ធផលការងារសមាគមអតីតយុទ្ធជន

កម្ពុជា




អត្តសញ្ញាណអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ


សិក្ខាសាលាពិគ្រោះយោបល់ស្តីពីក្របខណ្ឌច្បាប់ពាក់ព័ន្ធ

នឹងទេសចរណ៍ផ្លូវភេទកុមារនៅកម្ពុជា


ការិយាល័យទី៤ នៃទីបញ្ជាការដ្ឋាភូមិភាគទី១ ក្នុង

ខេត្តស្ទឹងត្រែង


សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវស្តីពីទស្សនៈ

និងសកម្មភាពនៃការថែទាំកកុមារក្នុងមណ្ឌលនៅប្រទេស

កម្ពុជា

ព័ត៌មាន