Homeបណ្ណាល័យរូបភាពកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម

កិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម

ទីស្តីការក្រសួង៖ ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម តាមរយៈបណ្តាញ Zoom ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។

កិច្ចប្រជុំខាងលើប្រព្រឹត្តទៅក្រោមរបៀបវារៈសំខាន់ៗ រួមមាន៖
១- ពិនិត្យ និងសម្រេចលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ប្រាក់ឈ្នួល ឬប្រាក់បៀវត្សជាប់ភាគទាន
២- ពិនិត្យ និងសម្រេចលើការចាប់ផ្តើមដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ
៣- ផ្សេងៗ៕

ព័ត៌មានពេញនិយម

ព័ត៌មានចុងក្រោយ

ព័ត៌មានជាប់ទាក់ទង