Homeព័ត៌មានថ្មីៗពិធីចុះកិច្ចព្រមព្រៀងគម្រោងកម្មវិធីរវាងអង្គការ Care for Children ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ពិធីចុះកិច្ចព្រមព្រៀងគម្រោងកម្មវិធីរវាងអង្គការ Care for Children ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា


ទីស្តីការក្រសួង៖ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំពិធីចុះកិច្ចព្រមព្រៀងគម្រោងកម្មវិធីរវាងអង្គការ Care for Children ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកជំទាវ Tina Redshaw អគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Robert Glover នាយកប្រតិបត្តិ អង្គការ Care for Children និងសហការី ។

កិច្ចព្រមព្រៀងមានរយៈពេល ៣ឆ្នាំ គោលដៅកិច្ចសហប្រតិបត្តិការ៖

១.កែទម្រង់វិស័យសុខមាលភាពកុមារនៅក្នុងប្រទេសកម្ពុជាដើម្បីអភិវឌ្ឍការទុកដាក់កុមារនៅក្នុងគ្រួសារជាជម្រើសវិជ្ជមានជំនួយឲ្យការថែទាំនៅតាមមណ្ឌលថែទាំ។
២.បណ្ដុះបណ្ដាលបុគ្គលិកមណ្ឌលថែទាំកុមារក្នុងស្រុកអំពីជំនាញ ទុកដាក់កុមានៅក្នុងគ្រួសារ ៣.បង្កើនគុណភាពជីវិតរបស់កុមារតាមរយៈការទុកដាក់កុមារនៅក្នុងគ្រួសារក្នុងសហគមន៍។
៤.គាំទ្រដល់ការធ្វើសមាហរណកម្មកុមារចេញពីមណ្ឌលថែទាំរបស់រដ្ឋាភិបាលទៅទុកដាក់នៅក្នុងគ្រួសារ និងសហគមន៍ តាមរយៈការចេញជួយអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
៥.ធ្វើការស្វែងយល់ និងអភិវឌ្ឍគម្រោងសាកល្បងរយៈពេលបីឆ្នាំដំបូងនេះ ដើម្បីឱ្យអង្គការអនុវត្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាតាមរយៈសកម្មភាពបណ្ដុះបណ្ដាលនិងប្រឹក្សាយោបល់ការណែនាំលើកកម្ពស់ និងអភិវឌ្ឍកម្មវិធីទុកដាក់កុមារនៅក្នុងគ្រួសារ។
៦.រួមគ្នាក្នុងភាពជាដៃគូ ដោយផ្ដល់ធាតុចូលបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកដើម្បីសម្រេចបាននូវលទ្ធផលល្អសម្រាប់កុមារនិងគ្រួសារ។
៧.បណ្ដុះបណ្ដាលបុគ្គលិកដែលពាក់ព័ន្ធទាំងអស់នូវចំណេះដឹង និងជំនាញ ដើម្បីអនុវត្តនិងគ្រប់គ្រងកម្មវិធីទុកដាក់កុមារក្នុងគ្រួសារនៅសហគមន៍ដើម្បីអាចជាគំរូសម្រាប់ការអនុវត្តទូទាំងប្រទេស។
៨.បង្កើត និងធ្វើការងារស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ ពិនិត្យតាមដាន និងវាយតម្លៃគម្រោងកម្មវិធី ដើម្បីសម្រេចឲ្យបាននូវផលល្អ តាមគម្រោងថវិកាដែលបានកំណត់។ មុនពេលដាក់ចេញឲ្យអនុវត្តន៍ផែនការសកម្មភាពតាមឆ្នាំនីមួយៗត្រូវមានការព្រមព្រៀងជាមុនសិន៕

ព័ត៌មានពេញនិយម

ព័ត៌មានចុងក្រោយ

ព័ត៌មានជាប់ទាក់ទង