Homeព័ត៌មានថ្មីៗអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៣ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៩

អបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៣ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៩

កណ្តាល៖ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៣ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៩ ក្រោមប្រធានបទ”ភាពជាអ្នកដឹកនាំនិងការចូលរួមរបស់ជនមានពិការភាពដើម្បីឆ្ពោះទៅរកការស្ដារឡើងវិញក្រោយកូវីដ-១៩ ប្រកបដោយបរិយាបន្ នផាសុកវត្ថុ និងចីរភាព” ។

នៅក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រី វងសូត បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភ ដល់សិស្សានុសិស្សពិការភាព ចំនួន ២០៥ នាក ដោយម្នាក់ៗ ទទួលបានថវិកា ១០០.០០០រៀល និងលោកគ្រូ អ្នកគ្រូចំនួន ៤៨ នាក់ ម្នាក់ៗទទួលបានថវិកា ៥០.០០០រៀល នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅខេត្តកណ្តាល។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្រ្តី វង សូត ក៏បានឧបត្ថម្ភ ជាគ្រឿង ឧបភោគ បរិភោគ សម្ភារអនាម័យ សម្រាប់ការពារជំកូវីដ-១៩ អាវយឺតនិងថវិកា ចំនួន ៤០.០០០.០០០រៀល ដល់វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅខេត្តកណ្តាលផងដែរ៕

ព័ត៌មានពេញនិយម

ព័ត៌មានចុងក្រោយ

ព័ត៌មានជាប់ទាក់ទង