កិច្ចប្រជុំគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់

នាថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ទោ ស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ ( Video Conference ) ជាមួយគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ដើម្បីដាក់ចេញនូវវិធានលម្អិត ឬការណែនាំលម្អិតនានា សំដៅ​ធានាដល់ប្រសិទ្ធភាពនៃការអនុវត្តវិធានបិទខ្ទប់ និងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩​ក្នុងដែនសមត្ថកិច្ច​ដែលត្រូវ​បាន​បិទ​ខ្ទប់​ ក៏ដូចជាទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត ព្រមទាំងដាក់ចេញនូវគោលនយោបាយ និងវិធានការ​ដើម្បីគាំពារ និងជួយសង្គ្រោះដល់ជនក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលបិទខ្ទប់ ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំ​ការ​អនុវត្ត​វិធានការបិទខ្ទប់។

ព័ត៌មានជាប់ទាក់ទង