កិច្ចប្រជុំពិភាក្សា គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់

ទីស្តីការក្រសួង៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ អញ្ចេីញចូលរួមកិច្ចប្រជុំពិភាក្សា តាមប្រព័ន្ធអនឡាញ ជាមួយគណៈ កម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណ:កម្មកាជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីពិនិត្យ និងពិភាក្សា លើវិធានការការអនុវត្តនៃការបិទខ្ទប់ និងការគ្រប់គ្រង់ការរីករាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្ត នៃតំបន់បិទខ្ទប់។

ព័ត៌មានជាប់ទាក់ទង