សេចក្តីជូនដំណឹង

(ភ្នំពេញ) ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងផ្អាកដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៤ លើទី៣ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារ អាយុក្រោម២ឆ្នាំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល០៦ (ប្រាំមួយ)ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៨ ខែមេសា ឆ្នាំ២០១១ ដោយយោងតាមលិខិតរបស របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
បើតាមសេចក្តីជូនដំណឹងនេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការឈប់សម្រាកនេះ នឹងមិនប៉ះពាល់ដល់ការទទួលបាននូវអត្ថប្រយោជន៍របស់បងប្អូនជាអ្នកទទួលផលឡើយ។ កម្មវិធីនឹងបន្តអនុវត្តជាធម្មតាឡើងវិញ នៅតាមឃុំ សង្កាត់ មណ្ឌលសុខភាព និងបញ្ជរបើកប្រាក់វីង ចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ខាងមុខវិញ៕

ព័ត៌មានជាប់ទាក់ទង