ឯកឧត្តមរដ្ឋលេខាធិការ តូច ចាន់នី ដឹកនាំក្រុមការងារក្រសួងចុះពិនិត្យ និងដោះស្រាយករណីមណ្ឌលថែទាំកុមារ «ដំណើរកុមាររីករាយ»

ខេត្តប៉ៃលិន ៖ ដោយបានទទួលការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារក្រសួងរួមមាន ឯកឧត្តម ឌីន បូរី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច លោកប្រធាននាយកដ្ឋានកិច្ចការពារកុមារ និងមន្ត្រីជំនាញ បានចុះពិនិត្យ និងដោះស្រាយករណីមណ្ឌលថែទាំកុមារឈ្មោះ ដំណើរកុមាររីករាយ (មណ្ឌលអនុវត្តក្រោមបទដ្ឋានធ្ងន់ធ្ងរ) ដែលស្ថិតនៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានការចូលរួមពី អភិបាលរងខេត្ត ប្រធាន គ.ក.ស.ក ខេត្ត ប្រធានមន្ទីរ ស.អ.យ. ខេត្ត តំណាងរដ្ឋបាលក្រុង សង្កាត់ និងតំណាងមណ្ឌលដំណើរកុមាររីករាយ។


ជាលទ្ធផល អង្គប្រជុំបានសម្រេចផ្តល់ឱកាសជូនដល់មណ្ឌលដើម្បីកែលម្អចំណុចខ្វះខាតក្នុងរយៈពេល៣ខែ។ រដ្ឋបាលខេត្ត គ.ក.ស.ក ខេត្ត រដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ និងអង្គការស្នើសុំបន្តដំណើរការមណ្ឌល ក្នុងនោះមណ្ឌលបានឯកភាពទទួលយកទៅអនុវត្ត តាមលក្ខខណ្ឌដែលបានកំណត់ និងទទួលការសម្រេចរបស់ក្រសួងប្រសិនបើមណ្ឌលមិនអនុវត្តតាមការសម្រេចនេះ។

ព័ត៌មានជាប់ទាក់ទង