ក្រុមការងារនាយកដ្ឋានសុខុមាលភាពជនពិការ ចុះត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព នៃការអនុវត្តគម្រោងកម្មវិធីរបស់អង្គការស្វែងយល់លទ្ធភាពអ្នក

ខេត្ត​សៀមរាប​៖​ ថ្ងៃ​ចន្ទ ២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ និងក្រុមការងារ ចុះត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព នៃការអនុវត្តគម្រោងកម្មវិធីរបស់អង្គការស្វែងយល់លទ្ធភាពអ្នក ដោយអនុវត្តលើគម្រោង «កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនមានពិការភាពភ្នែក និងខ្សោយគំហើញ» ដល់ក្រុមជនគោលដៅទទួលបានអត្ថប្រយោជន៍ពីគម្រោងលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមានឱកាសចូលរួមសកម្មភាពនានាក្នុងសង្គម ដែលអនុវត្តគម្រោងដល់ក្រុមគោលដៅនៅតាមសហគមន៍ក្នុង ខេត្តសៀមរាប។

ព័ត៌មានជាប់ទាក់ទង