នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ឯកឧត្តម ចាប តូ ឯកឧត្តម ឈឹម វាសនាអនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារគាំពារជនមានពិការភាព ជួបប្រជុំពិភាក្សាជាមួយក្រុមការងារ រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរ ខណ្ឌ អង្គភាពពាក់ព័ន្ធ ដើម្បីរកវិធីសាស្រ្តដោះស្រាយបញ្ហាជនពិការច្រៀងតាមស្តុប នៅក្នុងរាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអភិបាលរង ប្រធានមន្ទីរ និងលោក លោកស្រីតាមបណ្តាខណ្ឌទាំង១៤ សរុបប្រមាណ ៤៥នាក់ នៅសាលប្រជុំរដ្ឋបាលរាជធានីភ្នំពេញ។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល សាមគ្គីភាព និងទទួលបានលទ្ធផលដូចខាងក្រោម៖
១. រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឱ្យបងប្អូនជនមានពិការភាពអាចច្រៀងបាននៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។
២. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងរដ្ឋបាលរាជធានីភ្នំពេញ បន្តជំរុញការបណ្ដុះបណ្ដាលជំនាញផ្សេងៗជូនដល់បងប្អូនជនមានពិការភាព។
៣. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងរដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការសម្របសម្រួលលើកទឹកចិត្តជូនបងប្អូនមានពិការភាពទៅប្រកបមុខរបរនៅស្រុកកំណើតវិញ។

ព័ត៌មានជាប់ទាក់ទង