ពិធីសំណេះសំណាលជាមួយមនុស្សចាស់ និងពិធីកាត់ឬសសីមាសម្ពោធព្រះវិហារថ្មី នៅវត្តសុវណ្ណគង្គានៅឃុំរហា ស្រុកព្រះនេត្រព្រះ

ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ព ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ មន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យ បានសហការជាមួយសមាគមមូលនិធិមនុស្សចាស់ខេត្ត បានចុះមករៀបចំពិធីសំណេះសំណាលជាមួយមនុស្សចាស់ និងពិធីកាត់ឬសសីមាសម្ពោធព្រះវិហារថ្មី នៅវត្តសុវណ្ណគង្គានៅឃុំរហា ស្រុកព្រះនេត្រព្រះ ក្រោមអធិបតីភាព ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសមាគមមូលនិធិមនុស្សចាស់។ ក្នុងឱកាសនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ក៏បានចែកអំណោយជូនមនុស្សចាស់ ចំនួន ៤២៥នាក់ ក្នុងមួយនាក់ៗ ទទួលបានសម្ភារៈប្រើប្រាស់ ១កញ្ចប់ ស្មើនឹងទឹកប្រាក់១០ម៊ឺនរៀល និងថវិកា២មុឺនរៀល ៕

 

ថ្ងៃ ព្រហស្បតី៏ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak