កិច្ចប្រជុំផ្ទេរមុខងារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានកិច្ចប្រជុំផ្ទេរមុខងារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីការ ផ្ទេរថវិកាទៅរាជធានីខេត្ត ផ្ទេរទ្រព្យ អចលនទ្រព្យ ក្រោមធិបតីភាព ឯកឧត្តម ទៀវ សុគន្ធ អនុដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារវិមជ្ឈការ និងសហវិមជ្ឈការក្រសួង ស.អ.យ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់​ឯកឧត្តម​​ ហាច ហ៊ាន អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្កនាយកដ្ឋានបច្ចេកទេស និងក្រុមការងារ ប្រធាន អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក ប្រធានមន្ទីរទាំង១៨រាជធានី.ខេត្ត៕

 

ថ្ងៃ ព្រហស្បតី៏ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak