មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ បានទទួលប្រតិភូ១ក្រុមដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ជុង ដាវុធ នាំយកអំណោយមួយចំនួនធំ ជូនដល់ជនរងគ្រោះ និងជនងាយរងគ្រោះដែលកំពុងស្នាក់ក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃអង្គារ ០៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ បានទទួលប្រតិភូ១ក្រុមដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ជុង ដាវុធ នាំយកអំណោយមួយចំនួនធំ ជូនដល់ជនរងគ្រោះ និងជនងាយរងគ្រោះដែលកំពុងស្នាក់ក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ក្នុងនោះរួមមាន៖ អង្ករ ១តោន, មី២០កេស, ទឹកត្រី៣០យូរ, ទឹកស៊ីអ៊ីវ៣០យួរ, អំបិល៣០០គីឡូក្រាម, ប៊ីចេង៥០០គីឡូក្រាម, ស្ករស១០០គីឡូក្រាម, ប្រេងឆា៦០លីត្រ, សាប៊ូប្រូធីច១០០០ដុំ, ត្រីខ៣៧យួរ, នំធុង១០ធុង, ទឹកក្រូច៥កេស, និងថវិកាចំនួន៣០០ដុល្លា។

 

ថ្ងៃ ព្រហស្បតី៏ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak