គណៈប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដឹកនាំដោយឯកឧត្តម នឹម ថូត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសក​ គង់​ ខាត់ បិតាក្មេករបស់សម្តេចវិបុលសេនាភក្តី​ សាយ​ ឈ៉ំ​​ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា​ ឆ្នាំ២០១៨ គណៈប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដឹកនាំដោយឯកឧត្តម នឹម ថូត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសក​ គង់​ ខាត់ បិតាក្មេករបស់សម្តេចវិបុលសេនាភក្តី​ សាយ​ ឈ៉ំ​​ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព​ នៅថ្ងៃអាទិត្យ ៦រោច​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា​ ឆ្នាំ២០១៨ វេលាម៉ោង០៥:៣៦ នាទីទៀបភ្លឺ ក្នុងជន្មាយុ​១០១ ឈានចូល១០២ឆ្នាំ ដោយជរាពាធ។ សពមហាឧបាសក​ គង់​ ខាត់ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ​២២២ ភូមិ៣ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​រាជធានីភ្នំពេញ៕

ថ្ងៃ អង្គារ ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak