ផ្តល់ជំនួយដល់ជនពិការ

ផ្អែកលើយុទ្ធសាស្រ្តចតុកោណដំណាក់ទី៤ ចតុកោណទី១ "ការអភិវឌ្ឍធនធានមនុស្ស" ត្រងមុំទ៣ និងទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ផ.យ.អ.ជ ជំពូក៤ លេខ៣.៣ និង៣.៤ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន័វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា២០១៩ -២០២៣ មានចំនួន៣កម្មវិធី នៅត្រង់ចំនុចកម្មវិធីទី២ "បង្កើនប្រសិទ្ធភាពប្រព័ន្ធសន្តិសុខសង្គម និងផ្តល់សេវា​ស្តារលទ្ធភាពពលកម្មកាយសម្បទាជនពិការ" អនុកម្មវិធី២.៣ ការអភិវឌ្ឍសុខុមាលភាពជនពិការ មានគោលបំណង ពង្រឹងប្រសិទ្ធភាព​សេវាស្តារលទ្ធភាពពលកម្មនៅក្នុងមណ្ឌលស្តារ និងតាមសហគមន៍ ដើម្បីផ្តល់ឱកាស និងលទ្ធភាពជូនជនមានពិការភាព​ចូលរួមគ្រប់សកម្មភាពរបស់សង្គម។

ដើម្បីឆ្លើយតមទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន័វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា២០១៩-២០២៣ កាលពីថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹថ្ងៃទី២២ ខែខមេសា ឆ្នាំ២០១៩ លោក អ៊ាប ឈុនស៊្រាង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ សហការជាមួយអង្គការមេត្តាករុណា ផ្តល់រទេះរុញ ផ្តល់ស្បៀង និងគ្រឿងឧបភោគ បរិភាគ ក្នុងនោះជំនួយរបស់មន្ទីរមាន៖ អង្ករ៣០គ.ក ទឹកត្រី៦ដប ទឹកស៊ីអីវ៦ដប កន្ទេល១ ភួយ១ មុង១ និងត្រីខ៦កំប៉ុង ជូនដល់ជនពិការស្ថិតនៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន៕

 

 

ថ្ងៃ អង្គារ ទី ២៣ ខែ មេសា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen