ការផ្តល់ជំនួយសង្គមដល់ជនពិការភ្នែក និងចាស់ជរាពិការភ្នែក

រាជរដ្ឋាភិបាល​តែងតែយកចិត្តទុក្ខ និងជួយដល់ជនរងគ្រោះ​និងងាយរងគ្រោះគ្រោះដូចជា ជនក្រីក្រ កុមារកំព្រា កុមាររងគ្រោះ ងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ជនពិការក្រីក្រជាដើម ដោយមិនបានឱ្យជនរងគ្រោះ ងាយរងគ្រោះណាម្នាក់មិនបានទទួលការយកចិត្តទុកដាក់ពីរដ្ឋាភិបាលនោះឡើយ។​

ដើម្បីឆ្លើយតមទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ និងយុទ្ធសាស្រ្តចតុកោណដំនាក់កាលទី៤ ចតុកោណទី១ ត្រង់មុំទី៤ ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម នៅចំនុច ការរៀបចំក្របខ័ណ្ឌគតិយុត្ត និងហេដ្ឋារចនាសម័្ពនគាំទ្រ​ដើម្បីដាក់ឱ្យដំណើរការកម្មវិធីជាតិជំនួយសង្គមថ្មីៗ និងពង្រីកកម្មវិធីដែលមានស្រាប់ សំដៅបង្កើតការគាំពារបន្ថែមដល់ជនក្រីក្រ និជនងាយរងគ្រោះ និងដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមថ្មី ព្រមទាំងពង្រីកវិសាលភាពលើរបបដែលមានស្រាប់ សំដៅគាំពារដល់ប្រជាជនគ្រប់រូប។​

ក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា តែងតែគិតគូរ និងយកចិត្តទុកដាក់ ដល់សុខុមាលភាពជនរងគ្រោះ ជាពិសេសជនក្រីក្រ ជនពិការក្រីក្រ ចាស់ជរាគ្មានទីពឹង ជាក់ស្តែង នាថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ លោក អ៊ាប ឈុនស៊្រាង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាស្បៀង និងគ្រឿងឧបភោគ បរិភោគ ចែកជូនដល់គ្រួសារពិការភ្នែកទាំងម្តាយទាំងកូន និងចាស់ជរាពិការភ្នែកកូនពិការសតិបញ្ញាចំនួន២គ្រួសារ នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយក្នុង១គ្រួសារៗ ទទួលបានអង្ករ៣០គីឡូក្រាម មុង១ ភួយ១ កន្ទេល១ ទឹកត្រី៦ដប ទឹកស៊ីអីវ៦ដប និងត្រីខ ៦កំប៉ុង៕

ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen