ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់ កន្រ្តាក់ ទទួលអំណោយពី ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង ស.អ.យ

រាជរដ្ឋាភិបាលអាណត្តិទី៦នេះ បានដាក់ចេញនូវកម្មវិធីនយោបាយកំណែទម្រង់ស៊ីជម្រៅ និងបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយ ផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ផ្អែកលើយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ចតុកោណទី១ ត្រង់មុំទី៣៖ ការលើកកំពស់សេវាសុខភាពសាធារណៈ និងអាហាររូបត្ថម្ភ ដើម្បីគាំទ្រ ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ប្រកបដោយចីរភាព និងមុំទី៤៖ ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីលើកស្ទួយស្ថានភាពសង្គម-សេដ្ឋកិច្ច និងពង្រឹងតួនាទីស្ត្រី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចសង្គមជាតិ។

ទាំងនេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ជនរងគ្រោៈ និងងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ពិសេស កុមារកំព្រា កុមារងាយរងគ្រោះ ស្តី្រ ជនចាស់ជរា ជនពិការ អតីតយុទ្ធ អតីតមន្រ្តីរាជការស៊ីវិល គឺមិនទុកឱ្យជនរងគ្រោះណាម្នាក់ មិនបាន ទទួលការ យកចិត្តដាក់ពីរដ្ឋាភិបាលឡើយ។

ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ជាពិសេសជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ និងជនរងគ្រោះដោយសារគ្រោះ មហន្តរាយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើត និងអនុវត្តកម្មវិធីសង្គ្រោះបន្ទាន់នានា ដើម្បីជួយសម្រួលនិង ដោះស្រាយបញ្ហា ស្ថានភាពជីវភាព របស់បងប្អូនប្រជាពលរដែលទទួលរងគ្រោះគ្រប់ប្រភេទ បានមួយរយៈ​ពេល ជាក់ស្តែង នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម វង សូត រដ្ឋមន្រី្តក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ បានចុះសួរសុខទុក្ខ  និងនាំយកអំណោយសង្គ្រោះបន្ទាន់​ចែកជួនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូង ដែលអំណោយទាំងនោះរួមមាន៖ អង្ករ តង ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី មី និងថវិកាមួយចំនួន៕

ថ្ងៃ សុក្រ ទី ១៧ ខែ ឧសាភា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen