សិក្ខាសាលសវិភាគតម្រូវការសម្រាប់បង្កើត និងប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងព័ត៌មាន កិច្ចការពារកុមារនិងប្រព័ន្ធគ្រប់គ្រងព័ត៌មាន ក្រសួង ស.អ.យ

ព្រឹកថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំសិក្ខាសាលសវិភាគតម្រូវការ សម្រាប់បង្កើត និងប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ និងប្រព័ន្ធគ្រប់គ្រងព័ត៌មានក្រសួង ស.អ.យ ក្រោមធិបតីភាព ឯកឧត្តម សៅ ឡែន អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទន្លេបាសាក់២ ភ្នំពេញ។

កម្មវត្ថុសិក្ខាសាលា៖

១.ធ្វើការវាយតម្លៃពីមុខងារ និងតួនាទី នៃនាយកដ្ឋាននីមួយៗ ដើម្បីបង្កើត និងប្រតិបត្តិការប្រព័ន្ធគ្រប់គ្រង់ព័ត៌មានកិច្ចការពារកុមារ (CPIMS)

២.ធ្វើការវាយតម្លៃពីសមត្ថភាពបច្ចុប្បន្ន និងតម្រូវការពង្រឹងសមត្ថភាព របស់នាយកដ្ឋាននីមួយៗ ដើម្បីបង្កើត និងប្រតិបត្តិការប្រព័ន្ធគ្រប់គ្រង់ព័ត៌មានកិច្ចការពារកុមារ(CPIMS) និងប្រព័ន្ធគ្រប់គ្រង់ព័ត៌មានក្រសួង ស.អ.យ (SWIMS)

៣.ធ្វើការវាយតម្តៃពីប្រព័ន្ធប្រមូលទិន្នន័យបច្ចុប្បន្នដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រង់ព័ត៌មានក្រសួង ស.អ.យSWIMS៕

ថ្ងៃ ចន្ទ ទី ០៣ ខែ មិថុនា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen