សិក្ខាសាលាកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងឯកភាពលើសេចក្តីព្រាងចុងក្រោយ នៃសូចនាករក្របខ័ណ្ឌត្រួតពិនិត្យ ប្រព័ន្អ កិច្ចការពារកុមារ

ព្រឹកថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំសិក្ខាសាលាកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងឯកភាពលើសេចក្តីព្រាងចុងក្រោយ នៃសូចនាករក្របខ័ណ្ឌត្រួតពិនិត្យ ប្រព័ន្អ កិច្ចការពារកុមារ ក្រោមធិបតីភាព ឯកឧត្តម សៅ ឡែន អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទន្លេបាសាក់២ ភ្នំពេញ។

ក្រសួង ស.អ.យ និងUNICEF បានសហការសម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធ និងដៃគូអង្គការក្រៅរដ្ឋាភិបាល ដើម្បីរៀចំបង្កើត និងដំណើរការប្រព័ន្ធគ្រប់គ្រង់ព័ត៌មានកិច្ចការពារកុមារសម្រាប់ប្រទេសកម្ពុជាក្នុងរយះពេលបីឆ្នាំកន្លងមក ដែលជាគន្លឹះដ៏សំខាន់ក្នុងការបង្កើតប្រព័ន្ធកិច្ចការពារកុមារជាតិគ្រប់ជ្រង់ជ្រោយមួយ។

និយមន័យដែលប្រើពេលនេះគឺប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារមួយ គឺជាកម្រងរួមបញ្ចូលគ្នាមួយនៃដំណើការសម្រាប់ប្រមូល វិភាគ និងបកស្រាយ នូវទិន្ន័យជាប្រចាំសម្រាប់ប្រើប្រាស់ក្នុងការរៀចំផែនការ ការអនុវត្ត និងវាយតម្លៃទៅលើកម្មវិធីកិច្ចការពារកុមារ៕

 

 

ថ្ងៃ សុក្រ ទី ០៧ ខែ មិថុនា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen