សិក្ខាសាលាស្តីពីនីតិវិធីរដ្ឋបាល ការរៀបចំផែនការ និងហិរញ្ញវត្ថុ

មណ្ឌលគិរី៖ រសៀលថ្ងៃច័ន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនាឆ្នាំ២០១៩ ឯកឧត្តម នូ នីម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពីនីតិវិធីរដ្ឋបាល ការរៀបចំផែនការ និងហិរញ្ញវត្ថុ ដែលមានមន្រ្តីរាជការមកពីមន្ទីរ ស.អ.យ.ចំនួន៦ខេត្តចូលរួម នៅខេត្តមណ្ឌលគិរី៕

ថ្ងៃ ចន្ទ ទី ១០ ខែ មិថុនា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen