ពិធីផ្ទរ និងទទួល ជនវិបល្លាសស្មារតី

ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ​២០១៩នេះ​ មានពីធីផ្ទេរ ទទួលជនវិបល្លាសស្មារតី ចំនួន​ ៤៨នាក់ ដែលនឹងត្រូវធ្វើការប្លាសប្ដូរទីតាំងស្នាក់នៅ ពីមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ហៅកាត់មណ្ឌលព្រៃស្ពឺ ទៅកាន់ទីតាំងថ្មី នៅមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទា​ជនវិបល្លាស ដែលមានទីតាំង​ក្នុង​ ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោមធិបតីភាព ឯកឧត្តម សុខ ប៊ុនថា អនុរដ្ឋលេខាធិការ ក្រសូងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការអអញ្ជើញចូលរួម ពីឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរ ស.អ.យ រាជធានីភ្នំពេញ និងលោកស្រីអភិបាលររាជធានីភ្នំពេញ និងមន្រី្តក្រសួង ស.អ.យផងដែរ។

បញ្ជាក់ ៖ សម្រាប់ទីតាំងថ្មីនៅក្នុងខេត្តកណ្ដាលនេះ មានទីតាំងធំទូលាយ សម្រាប់ជនវិបល្លាសស្នាក់នៅ មានទីធ្លាធំសម្រាម់លំហែរកាយ និងអារម្មណ៍ស្មារតី ជាពិសេសជនមានវិបល្លាសស្មារតី ប្រុស​ ស្រី​ និងរស់នៅក្នុងបន្ទប់ដាច់ដោយ ឡែកពីគ្នា ហើយមានការបែងចែក ការស្នាក់នៅទៅស្ថាន ភាពជំងឺផងដែរ និងមានគ្រូពេទ្យប្រចាំការក្នុងមណ្ឌល ជួយថែទាំសុខភាពជូន ជនមានវិបល្លាសស្មារតីពេញ២៤ម៉ោង៕

ថ្ងៃ អង្គារ ទី ០៩ ខែ កក្កដា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen