ឯកឧត្តមរដ្ឋមន្រ្តី វង សូត អញ្ចើញចុះទស្សនកិច្ច នៅមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការបន្ទាយព្រាប

កណ្តាល៖ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានអញ្ជើញចុះទស្សនកិច្ច នៅមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការ (បន្ទាយព្រាប) នៅស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមអមដំណើ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្រសួង ស.អ.យ និងអង្គការពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានពិនិត្យទីតាំងក្នុងមណ្ឌល និងសកម្មភាពបងប្អូនជនពិការកំពុងសិក្សាជំនាញ ដែលកំពុងបណ្តុះបណ្តាលជំនាញ រួមមាន ៖ ជូសជុសវិទ្យុ ទូរស្សន៍ ទូសព្ទដៃ កុំព្យុទ័រ គ្រឿងអេឡិចត្រូនិច ម៉ូតូ សំអាង ចម្លាក់ និងចិញ្ចឹមសត្វ ។ ល។

ក្រោយពីបានពិនិត្យទីតាំង និងសកម្មភាពរបស់បងប្អូនជនពិការរួចមក ឯកឧត្តមរដ្ឋមន្រ្តី វង សូត មានទស្សនវិស័យវែងឆ្ងាយ គិតគូដល់សុខមាលភាព និងជីវភាពបងប្អូនពិការ ឱ្យមានភាពប្រសើឡើងថែមមួយកំរិតទៀតនោះ ឯកឧត្តមបានលើកថា នឹងអភិវឌ្ឍន៍តំបន់នេះ ឧ្យក្លាយទៅជាមជ្ឈមណ្ឌលជាតិ ដែលមានកំរិតស្តង់ដាមួយ សម្រាប់វិស័យពិការភាព ដើម្បីផ្តល់សេវា និងផ្តល់ផលប្រយោជន៏ដល់បងប្អូនជនពិការឱ្យកាន់តែទូលំទូលាយ ជាពិសេសក្នុងគោលបំណងលើកមុខមាត់ជនពិការ ដើម្បីមានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ និងដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានឧបត្ថម្ភដល់បុគ្គលិក និងបងប្អូនជនពិការដែលជាសិក្ខាកាម ក្នុងម្នាក់ៗថវិកា ចំនួន៥០.០០០រៀលផងដែរ៕

ថ្ងៃ អង្គារ ទី ២៣ ខែ កក្កដា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen