ឯកឧត្ដម យី យ៉ូន អញ្ជើញជាអធិបតី ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយជាតិស្ដីពី មនុស្សវ័យចាស់ ២០១៧-២០៣០

បន្ទាយមានជ័យ៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម យី យ៉ូន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ អញ្ជើញជាអធិបតី ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ២០១៧-២០៣០។

អង្គសិក្ខាសាលា មានការអញ្ជើញចូលរួមពី លោកស្រីភិបាលរងខេត្ដ នៃគណៈអភិបាលខេត្តបន្ទាយមាន លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ដ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប្រធានសមាគមមនុស្សចាស់ឃុំ សង្កាត់ មន្ដ្រីមន្ទីរ ស.អ.យ.ខេត្ដបន្ទាយមានជ័យ និងមន្ដ្រីជំនាញ នៃនាយកដ្ឋានសុខុមាលភាពមនុស្សចាស់៕

ថ្ងៃ ព្រហស្បតី៏ ទី ២៥ ខែ កក្កដា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen