សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ ជាតិស្ដីពីមនុស្សវ័យចាស់ ២០១៧-២០៣០

ឯកឧត្ដម មុំ ប៊ុនថន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ អញ្ជើញជាអធិបតី ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ថ្ងៃទី១៦-១៧កញា ឆ្នាំ២០១៩​ នៅខេត្តតាកែវ កំពត និងកែប ។

ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្ដមអភិបាលរងខេត្ដ លោក លោកស្រីប្រធានមន្ទីរជុំវិញ ខេត្ដ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប្រធានសមាគមមនុស្សចាស់ឃុំ សង្កាត់ មន្ដ្រីមន្ទីរ ស.អ.យ.ខេត្ដ និងមន្ដ្រីជំនាញ នៃនាយកដ្ឋានសុខុមាលភាពមនុស្សចាស់៕

ថ្ងៃ អង្គារ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen