ពិធីអបអរសាទរខួបលើកទី២១ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា

បាត់ដំបង៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២១៩ នាខេត្តបាត់តំបង មានការរៀបចំ ពិធីអបអរសាទរខួបលើកទី២១ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ក្រោមប្រធានបទ «គាំទ្រសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់​ក្នុងការអនុវត្ត្ត​ប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្របវ័យ ក្នុងសង្គមជាតិនៅកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ។

នាឱកាសដ៏ឧតុង្គឧត្តមនេះដែរឯកឧត្តមរដ្ឋមន្រ្តី វង សូត បានមានប្រសាសន៍ថា «ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរ​ជាតិ ០១ តុលានេះ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណង លើកកម្ពស់កិច្ចគាំពារមនុស្សចាស់ សំដៅលើកស្ទួយសុខុមាល​ភាព​មនុស្សចាស់ឲ្យបានល្អប្រសើរ និងបង្ហាញឲ្យឃើញ​ពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ក្នុងសង្គមជាតិផងដែរ»

ឯកឧត្តមបន្ថែមថា មិនត្រឹមតែជួយលើកស្ទួយពីសុខុមាលភាពរបស់មនុស្សចាស់ឲ្យមានភាពកាន់​តែប្រសើរតែប៉ុណ្ណោះទេ តែក៏ត្រូវរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយជាតិ កាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភបាល។ ជាមួយគ្នានោះ ក្រសួងបាននិងកំពុង ​បង្កើត មជ្ឈមណ្ឌលជាតិគាំពារមនុស្សចាស់ និងមណ្ឌលបណ្ដុះបណ្ដាលអ្នកថែទាំមនុស្សចាស់រាជធានីភ្នំពេញ សំដៅដល់ការមើលថែមនុស្សចាស់​ដែលគ្មានទីពឹង​ឲ្យបានល្អប្រសើរ និងមានភាពកក់ក្ដៅក្នុងជីវិតរស់នៅផងដែរ។

ឯកឧត្តម បានបញ្ជាក់ទៀត ថា ក្រសួង ស.អ.យ បានបង្កើសមាគមមនុស្សចាស់ ១.៦៤៦ឃុំ - សង្កាត់ នៅទូទាំងរាជធានី -ខេត្ត ដើម្បីរួមចំណែអភិវឌ្ឍសុខុមាលភាពមនុស្ស​ចាស់ក្នុងគោលបំណងសម្រួលទុក្ខលំបាក និងពីសុខុទុករបស់មនុស្សចាស់នៅតាម​សហគមន៍ ស្របតាម​ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ២០១៧-២០៣០។

ទន្ទឹមនឹងនោះ ក្រសួងបានផ្ដល់ការលើកទឹកចិត្ត ដល់អង្គការដៃគូដែលបាន និងកំពុងអនុវត្តគម្រោងលើកស្ទួយ ចំពោះសុខុមាលភាព និងសកម្មភាព របស់មនុស្សចាស់នៅតាមសហគមន៍ ឲ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ។ ជាក់ស្ដែងក្រសួងក៏បានសហការជាមួយ​អង្គការ​ជួយជន​ចាស់ជរាអន្តរជាតិកម្ពុជាបង្កើតកម្មវិធីថែទាំងមនុស្សវ័យចាស់តាមលំនៅដ្ឋានដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០០៤ នៅតាមបណ្ដាលខេត្ត​មួយចំនួនដូចជា បន្ទាយមានជ័យបាត់ដំបង សៀមរាប និងបន្តអនុវត្តនៅបណ្ដាលខេត្តផ្សេងទៀត ក្រោម​ការឧបត្ថម្ភមូលនិធីពីកិច្ចសហប្រតិ​​-បត្តិការកូរ៉េ-អាស៊ានផងដែរ។

ស្ថិតក្នុងបរិយាកាសដ៏រីករាយនេះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានផ្ដល់នូវអនុសាសន៍  សំខាន់ៗ ដោយមានអត្ថន័យ និងខ្លឹមសារ មានដូចតទៅ៖

១. បន្តរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តជាតិ ១តុលា តុលាជារៀងរាល់ឆ្នាំ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

២. បន្តផ្សាព្វផ្សាយគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់  ២០១៧-២០៣០ ឲ្យបានទូលំទូលាយ

៣. ត្រូវរៀបចំផែនការសកម្មភាព ផ្ដោតលើចក្ខុវិស័យវែងឆ្ងាយពិសេស ត្រូវឱ្យបន្ស៊ីជាមួយផែនការ និងគោលនយោបាយផ្សេងៗរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម

៤. ជំរុញរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីជំនួយសង្គមសម្រាប់មនុស្សវ័យ​ចាស់ក្រីក្រគ្មានទីពឹង ដែលជាសេវាមួយផ្ដល់អត្ថប្រយោជន៍ ក្នុងការគាំពារ និងឧបត្ថម្ភដល់ជីវភាពរបស់មនុស្សចាស់

. ជំរុញការផ្ដល់ការលើកទឹកចិត្តដល់អង្គការដៃគូពាក់ព័ន្ធ ជាពិសេសអង្គការ ជួយជនចាស់ជរាអន្តរជាតិកម្ពុជា បន្តអនុវត្តគម្រោងមួយ​ចំនួនក្នុងទិសដៅលើកស្ទួយសុខុមាលភាព និងសកម្មភាព របស់មនុស្សចាស់នៅតាមសហគមន៍ផងដែរ។

ថ្លែងបញ្ចប់ពិធី ឯកឧត្តមក៏បានធ្វើការផ្ដាំផ្ញើ និងអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់សហគមន៍ជាតិ-អន្តរជាតិ និងផ្នែកពាក់ព័ន្​ធទាំងអស់ សូមផ្ដោតការយកចិត្តទុកដាក់ ឲ្យកាន់តែខ្លាំងថែមមួយកំរិតទៀត លើការថែទាំមនុស្សចាស់ ដោយរៀបចំឲ្យទៅ​ជាប្រព័ន្ធ​គ្រប់គ្រងចាត់ចែង ដើម្បីអាចធានាបានថាមនុស្សចាស់ មានភាពកក់ក្ដៅលើប្រព័ន្ធសេវាសង្គម៕

 

 

ថ្ងៃ ព្រហស្បតី៏ ទី ១០ ខែ តុលា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen