វគ្គបណ្តុះបណ្តាល ស្តីពីច្បាប់សហលក្ខន្តិកៈ មន្រ្តីរាជការស៊ីវិល និងបេសសកម្ មក្រសួង ស.អ.យ

(ភ្នំពេញ)៖ មន្ត្រីរាជការក្រសួងសង្គមកិច្ចទាំងអស់ទាំងត្រូវតែមានទាំងចំណេះដឹង និងជំនាញឱ្យបានច្បាស់លាស់ជា ពិសេសគឺចំណេះដឹងមូលដ្ឋានលើអ្វីទៅជាមន្ត្រីរាជការស៊ីវិល តើមន្ត្រីរាជការមានសិទ្ធិអ្វីខ្លះ ត្រូវបំពេញ និងប្រតិបត្តិខ្លួនយ៉ាងណា តើអ្វីដែលត្រូវធ្វើ និងអ្វីដែលត្រូវជៀសវាង ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការដែលមានសក្តានុពលសម្រាប់ បម្រើការងារជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ជាងនេះទៅទៀតជំនាញនិងចំណេះដឹងលើវិស័យសង្គមកិច្ចដែលខ្លួនកំពុងតែប្រតិបត្តិ គឺពិតជាដើរតួសំខាន់សម្រាប់ឱ្យយើងបំពេញការងារជូនអង្គភាពប្រកបដោយប្រសិទ្ធភាព និងទទួលបាននូវផលិតភាពខ្ពស់ ។

បន្ថែមលើនេះទៀត យើងក៏ត្រូវតែបង្កើនចំណេះ ពង្រីកពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យទាន់សម័យកាលបច្ចុប្បន្ន ដែលជាសម័យកាលបច្ចេកវិទ្យាផងដែរ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម នូ នីម រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និយុវនីតិសម្បទា តំណាង ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និយុវនីតិសម្ប ខណៈលោកចូលរួម នៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពី ច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងបេសសកម្មក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា  នៅថ្ងៃទី១០ ខែតុលាឆ្នាំ២០១៩

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ថ្ងៃ គឺថ្ងៃ១០-១១ ខែតុលា ឆ្នាំ២០១៩ ដោយមានសិក្ខាកាមចូលរួម ចំនួន ១៦៣នាក់ ក្នុងនោះ នៅថ្នាក់កណ្តាលចំនួន ៩៥នាក់មកពី១៧ស្ថាប័ន និងតាមបណ្តារាជធានី ខេត្តចំនួន៦៨ នាក់៕


ថ្ងៃ ព្រហស្បតី៏ ទី ១០ ខែ តុលា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen