ពិធីរាប់បាត បិណ្ឌទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា

កណ្តាល៖ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមន្រ្តីរាជការក្រសួង ស.អ.យ បានអញ្ជើញចូលរួមអបដំណើ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងពិធីរាប់បាត បិណ្ឌទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ពិធីកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌនេះជាប្រពៃណី តាំងពីដូនតាខ្មែរ ហើយគោលបំណងនៃពិធីភ្ជុំបិណ្ឌនេះ គឺដើម្បីទុកលទ្ធភាពឲ្យព្រះសង្ឃ គ្រប់ព្រះអង្គ គង់ចាំព្រះវស្សា នៅក្នុងទីអារ៉ាម។ ម៉្យាងទៀត គឺដើម្បីឧទ្ទិសភាគផល កុសល រំឭកដល់វិញ្ញាណក្ខន្ធញាតិសណ្តាន បុព្វការីជន ដែលបានលាចាក លោកនេះ ទៅកាន់លោកខាងមុខ។

ក្នុងឱកាសនោះដែរ ដើម្បីចូលរួមចំណែក លើក កម្ពស់ និងទ្រទ្រងវិស័យព្រះពុទ្ធសាសនា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បាននាំយកទេយ្យទានមួយ ចំនួន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា រួមមាន ៖ អង្ករ៥តោន ស្ករស១០០គ.ក ទឹកដោះគោ ១០កេសធំ ត្រីខ១៥កេស ភេសជ្ជៈ គ្រប់ប្រភេទ ៥០កេស ទឹកបរិសុទ្ធវីតាល់ ៥០កេស មី១៥កេសធំ និងបច្ច័យចំនួន៤៥លានរៀល សម្រាប់កសាងក្នុងវត្ត ព្រមទាំងប្រគេនដល់ព្រះសង្ឃ ក្នុង១អង្គៗ នូវស្លាតក់ និងបច្ច័យចំនួន៤០.០០០ រៀល និងលោកយាយ លោកតា នូវថវិកា និងក្រណាត់សមួយសម្រាប់ដោយសទ្ធាជ្រះថ្លា៕

ថ្ងៃ ចន្ទ ទី ០៧ ខែ កញ្ញា ឆ្នាំ ២០២០ អត្ថបទ និងរូបភាពដោយ Than bunhen