ឯកឧត្តម វង សូត រដ្ឋមន្ត្រីបានអញ្ជើញចូលរួមវេទិកាសាធារណៈ នៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមវេទិកាសាធារណៈ នៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីបំពេញតម្រូវការបងប្អូនប្រជារដ្ឋ ពិសេសការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ ឲ្យអាជ្ញាធរមូលដ្ឋានគួយកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់សេវាសាធា រណៈជូនទៅដល់ប្រជាពលរដ្ឋអោយបានត្រឹមត្រូវ និងឆាប់រហ័ស ក្នុងនាមខ្លួនជាអ្នកបំរើប្រជាពលរដ្ឋ។

ថ្ងៃ អង្គារ ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak