ឯកឧត្តម រដ្ឋមន្រ្តី វង សូត អញ្ជើញចុះសួរសុខទុក្ខ និងណ នាំយកអំណោយចែកជូន ជនរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៤ខេត្ត

ពីថ្ងៃទី១៩​ដល់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ អញ្ជើញចុះពិនិត្យតាមដានការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ និងអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនជនរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៤ខេត្ត រួមមាន ៖ ខេត្តបាត់ដំបង នៅឃុំជ្រាយស្តៅ ស្រុកថ្មគោល ចំនួន៣០០គ្រួសារ ខេត្តបន្ទាយមានជ័យ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ៣០០គ្រួសារ  ខេត្តសៀមរាប នៅឃុំពួក ស្រុកពួក ចំនួន២០០គ្រួសារ និងខេត្តកំពង់ធំ ឃុំប្រឡាយ ស្រុកស្ទោង ចំនួន២០០គ្រួសារ។

បញ្ជាក់ ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងបានទទួលអំណោយពី ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ចំនួន៤ខេត្ត សរុប១០.០០០គ្រួសារគត់ ក្នុងរយៈពេល៣ថ្ងៃ ដោយ១គ្រួសារៗទទួលបាននូវ អង្ករ មុង កន្ទេល​ ភួយ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផងដែរ៕

 

 

ថ្ងៃ ពុធ ទី ២១ ខែ តុលា ឆ្នាំ ២០២០ អត្ថបទ និងរូបភាពដោយ Than bunhen