លោក ប៊ុន ពែល អនុប្រធានមន្ទីរសង្គមកិច្ច និងមន្ត្រីបានចុះសួរសុខទុក្ខ

ថ្ងៃចន្ទ ០៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ លោក ប៊ុន-ពែល អនុប្រធានមន្ទីរសង្គមកិច្ច និងមន្ត្រីចំនួន ០៣នាក់ តំណាងលោក គង់-រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានចុះសួរសុខទុក្ខគ្រួសារឈ្មោះ សំ-ណែត ភេទស្រី អាយុ ៣២ឆ្នាំ សព្វផ្ងៃរស់នៅក្នុងភូមិ០១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលគាត់ទទួលបន្ទុកចិញ្ចឹមក្មួយចំនួន ០២នាក់ ១- កុមារឈ្មោះ ម៉ា-វ៉ាយូន ភេទប្រុស អាយុ ០៧ឆ្នាំ ២- កុមារឈ្មោះ ម៉ា-ហ្វុន ភេទស្រី អាយុ ០៣ឆ្នាំ ដោយសារឳពុក-ម្តាយជាប់នៅក្នុងពន្ធនាគារ ខេត្តកោះកុង ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ មន្ទីរសង្គមកិច្ចបានពាំនាំនូវគ្រឿងឧបភោគបរិភោគមួយចំនួនដូចជាៈ ១- អង្ករ ២៥គីឡូក្រាម ២- ទឹកស៊ីអ៊ីវ ០១យួរ ៣- ទឹកត្រី ០១កេសធំ ៤- ប៊ីចេង កន្លះគីឡូក្រាម។

 

ថ្ងៃ អង្គារ ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak