លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានចុះសួរសុខទុក្ខ និងនាំយកគ្រឿង​ឧបភោគ​បរិភោគមួយចំនួន ជូនកុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រា

នៅរសៀលថ្ងៃច័ន្ទ ទី១៩​ ខែមីនា​ ឆ្នាំ ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានចុះសួរសុខទុក្ខ និងនាំយកគ្រឿង​ឧបភោគ​បរិភោគមួយចំនួន ជូនកុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រា នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង។ ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងមន្ទីរសង្គមកិច្ចខេត្តសូមថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះលោកជំទាវអភិបាលខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់​របស់ខេត្តកោះកុងដែលតែងតែយកចិត្តទុកដាក់ និងគិតគូដល់សុខទុក្ខ​របស់កុមារកំព្រា ជនរងគ្រោះនិងងាយរងគ្រោះគ្រប់ប្រភេទ និងប្រជាជន​ក្នុងខេត្តកោះកុង​ទាំងមូល។

 

 

ថ្ងៃ អង្គារ ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak