ឯកឧត្តម វង សូត ចុះពិនិត្យមើល ការសាងសង់ទីចាត់ការ និងរបង នៅវិទ្យាល័យជាច និងមណ្ឌលសុខភាព

នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាចស្រុកកំចាយមារ ខេត្តព្រៃវែង បានចុះពិនិត្យមើលការសាងសង់ទីចាត់ការ និងរបងវិទ្យាល័យ និងមណ្ឌលសុខភាព ស្ថិតនៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងបន្តរចុះពិនិត្យមើលការជួសជុលដំបូលព្រះវិហារដែលមានសភាពធ្លុះធ្លាយឡើងវិញ ស្ថិតនៅភូមិរើល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕

ថ្ងៃ អង្គារ ទី ០៥ ខែ មករា ឆ្នាំ ២០២១ អត្ថបទ និងរូបភាពដោយ Than bunhen