ពិធីសំណេះសំណាលជាមួយ គ្រួសារក្រីក្រទទួលបានសាច់ប្រាក់ ក្នុងកំឡុងពេលនៃការរីក រាលដាលជម្ងឺកូវីដ១៩

ព្រៃវែង៖  ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម   វង  សូត  រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច  អតីតយុទ្ធជន  និងយុវនីតិសម្បទា  ជញ្ជើញចុះសំណេះសំណាលជាមួយគ្រួសារក្រីក្រ ដែលទទួលបានសាច់ប្រាក់ឧបត្តម្ភពីរាជរដ្ឋាភិបាល​ក្នុងកំឡុងពេលនៃការ​រីករាលដាលជម្ងឺកូវីដ១៩  នៅក្នុងបរិវេណវត្តទួលសង្កែ  ឃុំជាច  ស្រុកកំចាយមារ  ខេត្តព្រៃវែង 

ថ្លែងនាពិធីនោះ ឯកឧត្ដមរដ្ឋមន្ត្រី  បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក  និងជីវភាពខ្វះខាត សរុបទូទាំង​ប្រទេសប្រមាណជាង៧០ម៉ឺនគ្រួសារ  ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សាច់ប្រាក់ជួយសម្រួលដល់ជីវភាពគ្រួសារក្រីក្រ ក្នុងវិបត្តិកូវីដ១៩នេះ  ដោយលើកទឹកចិត្តឲ្យគ្រួសារក្រីក្រទាំងអស់ ខិតខំស្វែងការងារ និងបង្កើតមុខបន្ថែម ក្នុងការសម្រួល​នូវជីវភាព​ឲ្យកាន់តែល្អប្រសើរ 

ឯកឧត្ដម  បានបញ្ជាក់ដល់បងប្អូនគ្រួសារក្រីក្រដែលបានទទួលរងផលប៉ះពាល់ក្នុងកំឡុងពេលកូវីដ១៩នេះ  គឺប្រសិនបើបញ្ហាកូវីដ១៩ត្រូវរលាយសាបសូន្យ​ទៅវិញ​នោះ  ការជួយឧបត្តម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាលក៍ត្រូវបិទបញ្ចប់ ដែលខណៈបច្ចុប្បន្ន បានផ្តល់បីខែទៀត​ក្នុងឆ្នាំ២០២១នេះ  រួមមាន៖  ខែមករា  កុម្ភៈ  និង មីនា  ដូចនេះ សូមបងបន្តខិតខំស្វែងរកាងារ និងពង្រីកមុខរបបរបន្ថែម ដើម្បីជាសផុតពីភាពក្រីក្រ។ ចំពោះ ស្ត្រីមានផ្ទៃពោះក្រីក្រ  និងកុមារក្រោមអាយុ២ឆ្នាំ នៅតែបន្តទទួលបានការឧបត្តម្ភសាច់ប្រាក់ពីរដ្ឋាភិបាល ពីកម្មវិធីការឧបត្តម្ភសាច់ប្រាក់ជូន ស្ត្រីមានផ្ទៃមានផ្ទៃពោះក្រីក្រ  និងកុមារអាយុក្រោម២ឆ្នាំ

 

 

ថ្ងៃ អាទិត្យ ទី ៣១ ខែ មករា ឆ្នាំ ២០២១ អត្ថបទ និងរូបភាពដោយ Than bunhen