ឯកឧត្តម វង សូតក់អញ្ជើញចុះ ពិនិត្យទីតាំង សំណង់អគាជរ មណ្ឌលយុវនីតិសម្បទា ខេត្តកណ្តាល

កណ្តាល៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់អញ្ជើញចុះពិនិត្យទីតាំង សំណង់អគារ មណ្ឌលយុវនីតិសម្បទា  ស្ថិតនៅភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មណ្ឌលយុវនីតិសម្បទា មានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអនីតិជន ផ្តល់ការអប់រំ  បណ្តុះបណ្តាលវិជ្ជាជីវៈ អប់រំចិត្តសាស្រ្ត ការព្យាបាល ការថែទាំ ការការពារ និងជួយឲ្យអនីតិជន ក្លាយជាពលរដ្ឋសុចរិត និងមានប្រយោជន៍សម្រាប់សង្គមជាតិ៕

 

ថ្ងៃ អាទិត្យ ទី ០៧ ខែ កុម្ភ ឆ្នាំ ២០២១ អត្ថបទ និងរូបភាពដោយ Than bunhen