ឯកឧត្តម សួង ម៉េងឡុង អនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតី បិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ

រសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹង ទី២១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម សួង ម៉េងឡុង អនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញជាអធិបតី បិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី សេចក្តីព្រាងគោលការណ៍ណែនាំ និងនីតិវិធីថ្នាក់តំបន់អាស៊ានដើម្បីដោះស្រាយតម្រូវការរបស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅសណ្ឋាគារកាំបូឌីយ៉ាណា៕

 

ថ្ងៃ ព្រហស្បតី៏ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak