ពិធីចុះហត្ថលេខា កិច្ចព្រមព្រាងគម្រោង រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយអង្គការមនុស្សចាស់កម្ពុជា

ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ មានពិធីចុះហត្ថលេខា កិច្ចព្រមព្រាងគម្រោង រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយអង្គការមនុស្សចាស់កម្ពុជា និងអង្គការ KOREA FEDERATION OF SENIOR WELFARE ក្រោមធិបតីភាពឯកឧត្តម ហាច ហ៊ាន អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ និងឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ៕

 

ថ្ងៃ ព្រហស្បតី៏ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak