HomeFeatured

Featured

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមចូលរួមអបអរសាទរ ក្នុងឱកាសចម្រើនជន្មាយុគម្រប់៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ របស់ សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន

តំណាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមគោរពសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងសូមចូលរួមអបអរសាទរ ក្នុងឱកាសដ៏ឧត្តុងឧត្តមថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ របស់ សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

សារលិខិតអបអរសាទរជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

តំណាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្ញើសារលិខិតអបអរសាទរជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងសម័យប្រជុំរដ្ឋសភាវិសាមញ្ញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តម ជា សុមេធី អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង

ព្រៃវែង៖ នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែងក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ យោងតាមសេចក្ដីសម្រេចស្ដីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់តាំងឧបនាយករដ្ឋមន្ត្រី ឯកឧត្តមអភិសន្តិបណ្ឌិត...

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចដឹកនាំប្រជុំអង្គភាពជំនាញក្រោមឱវាទក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងចុងក្រោយសូចនាករសំខាន់ និងមេតាទិន្នន័យ (Meta Data)

ភ្នំពេញ÷ ថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ទៀវ សុគន្ធ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តមរដ្ឋលេខាធិការ សយ ស៊ីផុន បានដឹកនាំប្រជុំអង្គភាពជំនាញក្រោមឱវាទក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងចុងក្រោយសូចនាករសំខាន់ និងមេតាទិន្នន័យ (Meta Data) សម្រាប់វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា...

ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ចចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានពន្ឋនាគារ

ភ្នំពេញ÷ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចូលរួមជាគណៈអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានពន្ឋនាគារ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី...

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤-២០២៨”

ភ្នំពេញ÷ ថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ត្រីជំនាញបច្ចេកទេស ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី "ការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤-២០២៨" ក្រោមអធិបតីភាពអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ...

អភិបាលរាជធានីភ្នំពេញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនិងទិសដៅបន្តសម្រាប់អនុវត្តកម្មវិធីជំនួយសង្គមជាកញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាល

ភ្នំពេញ÷ នាព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងទិសដៅបន្តសម្រាប់អនុវត្តកម្មវិធីជំនួយសង្គមជាកញ្ចប់គ្រួសាររបស់ រាជរដ្ឋាភិបាល។  កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី គណៈដឹកនាំទីចាត់ការរដ្ឋបាលរាជធានីភ្នំពេញ លោក លោកស្រីអភិបាលខណ្ឌទាំង១៤ លោក លោកស្រីប្រធានមន្ទីរជំនាញពាក់ព័ន្ធ លោក លោកស្រីចៅសង្កាត់ ចៅសង្កាត់រង មន្ត្រីទទួលបន្ទុកកម្មវិធីតាមមូលដ្ឋានសង្កាត់ទាំង ១០៥សង្កាត់...

ពលករខ្មែរនៅក្រៅប្រទេស អាចធ្វើលិខិតឆ្លងដែននៅប្រទេសដែលខ្លួនបម្រើការ ខណៈគ្រោងបើកដំណើរនៅដើមឆ្នាំ២០២៤

ប៉ោយប៉ែត៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យពលករខ្មែរនៅក្រៅប្រទេសអាចធ្វើលិខិតឆ្លងដែន ឬពន្យារលិខិតឆ្លងដែន នៅតាមស្ថានទូតខ្មែរប្រចាំនៅប្រទេសដែលពួកគេបម្រើការងារ ដោយចាប់ផ្តើមបើកដំណើរការចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤តទៅ។ ថ្លែងនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មជ្ឈមណ្ឌលសំចតនិងស្ដារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត» នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថាដូច្នេះថា៖ «ជាពិសេសពលករដែលធ្វើការនៅក្រៅប្រទេស...

ឧបនាយករដ្ឋមន្ត្រី ស សុខា ថាកម្ពុជាគាំទ្រការធ្វើចំណាកស្រុកទៅធ្វើការដោយសុវត្ថិភាព តែត្រូវរក្សាតុល្យភាពកម្លាំងពលកម្មក្នុងស្រុក

បន្ទាយមានជ័យ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា ថាកម្ពុជាគាំទ្រការធ្វើចំណាកស្រុកទៅធ្វើការដោយសុវត្ថិភាព តែទោះជាយ៉ាងណាក៏ត្រូវតែរក្សាតុល្យភាពកម្លាំងពលកម្មក្នុងស្រុកផងដែរ ដោយថាបច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាកំពុងខិតខំអភិវឌ្ឍន៍ដើម្បីទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាបន្ថែមដែលនឹងផ្ដល់ការងារកាន់តែច្រើនទៅដល់ប្រជាពលរដ្ឋនៅក្នុងស្រុកតែម្ដង ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចតប៉ោយប៉ែតក្នុង ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថារដ្ឋាភិបាលកម្ពុជាផ្ដាជ្ញាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្ស និងបទល្មើសនានាដែលកើតឡើងពីកាតធ្វើទេសន្តរប្រវេសន៍ខុសច្បាប់។ ឯកឧត្តមថាដោយហេតុនេះហើយ ទើបបានជារាជ រដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយបណ្តាប្រទេសនានាដូចជា ប្រទេសចិន...

រដ្ឋមន្ត្រីមហាផ្ទៃប្ដេជ្ញាទប់ស្កាត់និងបង្ក្រាបអំពើជួញដូរមនុស្សឱ្យបានកាន់តែខ្លាំងក្លា

​ ​ បន្ទាយមានជ័យ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា បានប្រកាសបង្កើនកិច្ចសហការជាមួយរាជរដ្ឋាភិបាលថៃ និងបណ្តាប្រទេសដទៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត។ ឯកឧត្តមថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាទប់ស្កាត់ និងបង្ក្រាបអំពើទាំង នោះឱ្យបានកាន់តែខ្លាំងក្លា ដោយមិនអនុញ្ញាតឱ្យជនល្មើសរួចខ្លួនឡើយ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីតាំំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ថា...

ព័ត៌មានពេញនិយម