Homeព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១១ តុលា ២០២៤ ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌល ជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម...

សិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងគោលការណ៍ណែនាំស្តីពី ការបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់និងអន្តរជំនាន់-ពហុមុខងារ

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការ បានដឹកនាំបើកសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី ការបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់និងអន្តរជំនាន់-ពហុមុខងារនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកប្រធាននាយកដ្ឋាន និងលោក...

ឯកឧត្តម រដ្ឋមន្ត្រីក្រសួង ស.អ.យ អញ្ជើញដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យឡើងវិញ នូវការវិភាគមុខងារ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការ

រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ១០ តុលា ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យឡើងវិញ នូវការវិភាគមុខងារ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការ របស់ក្រសួង ។

ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ។

នៅទីស្តីការក្រសួង ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ក្រោមប្រធានបទ «មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល» ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់...

វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសថែទាំកុមារ និងជនមានពិការភាព នៅតាមសហគមន៍ដល់គ្រូបង្គោលថ្នាក់ជាតិ និងរាជធានីខេត្ត វគ្គទី២

ទីស្តីការក្រសួង៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃពុធ ៧ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ អញ្ជើញជាអធិបតី...

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ ចែកអំណោយជូនបងប្អូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ នេះ បានចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ ត្រីខ ភួយ និងទឹកស៊ីអ៊ីវ ដែលពិធីនេះមានការអញ្ជើញ ចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោក ឈុន សារ៉ន...

ឯកឧត្ដម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ បានចូលរួមកិច្ចប្រជុំបន្ទាន់ដើម្បីពិភាក្សាអំពី នីតិវិធីក្នុងការដោះស្រាយបញ្ហាបទល្មើស ពពោះជំនួស ដើម្បីជួញដូរទារក ដែលធ្វើឡើងដោយជនបរទេសនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងកិច្ចប្រជុំអំពីនីតិវិធីទៅលើការដោះស្រាយបញ្ហា បទល្មើសពពោះជំនួស ដើម្បីជួញដូរទារក។ ដោយមានគោលបំណង ទប់ស្ដាត់រាល់បទល្មើសជួញដូរមនុស្ស គ្រប់ទម្រង់ រួមទាំងរក្សាជីវិតទារកក្នុងផ្ទៃ ដែលជាជនរងគ្រោះរហូតដល់ពេលកើតដោយសុវត្តិភាព និងបង្ហាញអោយបរទេស មើលឃើញអំពីភាពខ្លាំងនៃសមត្ថកិច្ច និងច្បាប់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមការដឹកនាំកិច្ចប្រជុំដោយ...

កម្មវិធីសំណេះសំណាលសួរសុខទុក្ខ និងចែករំលែកក្ដីស្រលាញ់ រៀបចំម្ហូបអាហារ កម្មវិធីកំសាន្តនៅក្នុងមណ្ឌលអង្គការអាហ្វេស៊ីបកម្ពុជា(AFESIP Cambodia)

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានបង្កេីតកម្មវិធីសំណេះសំណាល សួរសុខទុក្ខ និងចែករំលែកក្ដីស្រលាញ់ រៀបចំម្ហូបអាហារ កម្មវិធីកំសាន្តផ្សេងៗ ជាមួយប្អូនៗកូនក្មួយ ចំនួន៨០នាក់ និងលោកគ្រូ អ្នកគ្រូ មើលថែទាំ ចំនួន ៣២នាក់ នៅក្នុងមណ្ឌលអង្គការអាហ្វេស៊ីបកម្ពុជា (AFESIP...

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ ចែកអំណោយជូនបងប្អូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ នេះ បានចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ ត្រីខ ភួយ និងទឹកស៊ីអ៊ីវ ដែលពិធីនេះមានការអញ្ជើញ ចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោក ឈុន សារ៉ន...

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានក្តីរន្ធត់ក្តុកក្តួលចំពោះមរណភាពរបស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ។

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ និងលោកជំទាវ ជា ផល្គុន តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង បានបង្ហាញនូវក្តីរន្ធត់ក្តុកក្តួលរំជួលចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងដ៏សែនរន្ធត់ អំពីមរណភាពរបស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឍមណ្ឌលជាតិរក្សារសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម នៅថ្ងៃអង្គារ ៦កើត ខែសអស្សុជ ឆ្នាំរោង...

ព័ត៌មានពេញនិយម