Homeព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្ដមរដ្ឋលេខា ធូ ស៊ុន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ កែសម្រួលលើសេចក្តីព្រាង សេចក្តីណែនាំស្តីពីការកំណត់លក្ខណៈសម្បត្តិ និងចំណាត់ថ្នាក់ប្រឡងប្រណាំងរបស់អនីតិជនជាទណ្ឌិតក្នុងមណ្ឌលយុវនីតិសម្បទា

ទីស្តីការក្រសួង ៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ កែសម្រួលលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការកំណត់លក្ខណៈសម្បត្តិ និងចំណាត់ថ្នាក់ប្រឡងប្រណាំងរបស់អនីតិជនជាទណ្ឌិតក្នុងមណ្ឌលយុវនីតិសម្បទាដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម តាំ សារឿន អនុរដ្ឋលេខាធិការ លោក ពួក សីហា អគ្គនាយករង លោក ឡឹប...

ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានផ្តល់ជំនួយឥតសំណងចំនួន ៧១,១៣៧ ដុល្លារអាមេរិក ជូនដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប

ស្ថានទូតជប៉ុន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ម៉ុម សុត្ថារ៉ា នាយករងមូលនិធិជនពិការ តំណាងឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកមូលនិធិជនពិការ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើគម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) របស់ស្ថានទូតជប៉ុនចំនួន ១៩៨,៧៨៥ដុល្លារអាមេរិក លើគម្រោងចំនួន២...

ឯកឧត្តមរដ្ឋលេខាធិការ សុខ ប៊ុនថា ដឹកនាំកិច្ចប្រជុំប្រមូលធាតុចូល និងរបាយការណ៍សម្រេចចុងក្រោយ ដើម្បីត្រៀមចូលរួមសម័យប្រជុំលើកទី៥៥ របស់ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ពាក់ព័ន្ធនឹងវិស័យសង្គមកិច្ច។

ទីស្តីការក្រសួង៖ នៅថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំប្រមូលធាតុចូល និងរបាយការណ៍សម្រេចចុងក្រោយ ដើម្បីត្រៀមចូលរួមសម័យប្រជុំលើកទី៥៥ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ពាក់ព័ន្ធនឹងវិស័យសង្គមកិច្ច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម តំណាងអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម តំណាងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ តំណាងមូលនិធិជាតិជំនួយសង្គម...

ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំប្រតិភូចូលរួមប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់

ទីស្តីការគណៈរដ្ឋមន្ត្រី ៖ នៅព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំប្រតិភូចូលរួមប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ លើសេចក្តីព្រាងសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា ជាមួយឯកឧត្តម អ៉ឹង សេរីវិសុទ្ធ...

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ទីស្ដីការក្រសួង ៖ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្ដីការក្រសួង។

ព្រឹកស្អែក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្ដីការក្រសួង។

ពិធីបិទសន្និបាតនេះនឹងមានផ្សាយបន្តផ្ទាល់លើគេហទំព័របណ្តាញសង្គមផ្លូវការ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី។ ហេតុនេះសូមសាធារណជនមេត្តាជ្រាប និងចូលរួមតាមដានការផ្សាយបន្តផ្ទាល់នៅវេលាម៉ោង ៨.០០ព្រឹក ថ្ងៃស្អែក។

ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ទីស្ដីការក្រសួង ៖ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្ដីការក្រសួង។ ពិធីបើកសន្និបាតនេះមានផ្សាយបន្តផ្ទាល់លើគេហទំព័របណ្តាញសង្គម Facebook និងឆេណែលតេឡេក្រាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គេហទំព័របណ្តាញសង្គម Facebook...

ព័ត៌មានពេញនិយម