Homeព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត របស់នាយកដ្ឋានកិច្ចការពារកុមារ

ខេត្តកំពត៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត របស់នាយកដ្ឋានកិច្ចការពារកុមារ ដោយមានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំទទួលបន្ទុករបស់នាយកដ្ឋាន មន្រ្តីជំនាញរបស់នាយកដ្ឋាន និងអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន ៤២នាក់...

លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ​ និងសម្រេចលេីសម្ភារ:ផ្សព្វផ្សាយ​ក្នុង​យុទ្ធនាការ​ Think Tank ដំណាក់កាល​ទី២​ ស្ដី​ពី​ការ​លេីកម្ពស់ការយល់ដឹងអំពីកិច្ចការពារកុមារតាមប្រព័ន្ធ​អនឡាញ

ភ្នំពេញ៖ ថ្ងៃទី១៤ ខែកុម្ភៈ​ឆ្នាំ២០២៤ លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលេីសម្ភារ:ផ្សព្វផ្សាយ​ក្នុង​យុទ្ធនាការ​ Think Tank ដំណាក់កាល​ទី២​ ស្ដី​ពី​ការ​លេីកម្ពស់ការយល់ដឹងអំពីកិច្ចការពារកុមារតាមប្រព័ន្ធ​អនឡាញ៕កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ...

ឯកឧត្តមរដ្ឋលេខាធិការ តូច ចាន់នី ដឹកនាំកិច្ចប្រជុំស្ដីពីការស្រង់មតិ និងសំណូមពរសាធារណជន និងយន្ដការឆ្លើយតបរបស់ក្រុមការងារអ្នកនាំពាក្យ

ទីស្ដីការក្រសួង ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារអ្នកនាំពាក្យរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំស្ដីពីការស្រង់មតិ និងសំណូមពរសាធារណជន និងយន្ដការឆ្លើយតបរបស់ក្រុមការងារអ្នកនាំពាក្យ។ កិច្ចប្រជុំនេះបានប្រារព្ធធ្វើនៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ពី ឯកឧត្តម...

ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអភិវឌ្ឍកម្លាំងសេវាសង្គមកិច្ច និងប្រកាសសមាសភាពក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍កម្លាំងសេវាសង្គម និងលេខាធិការដ្ឋាន

ទីស្តីការក្រសួង ៖ នៅថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអភិវឌ្ឍកម្លាំងសេវាសង្គមកិច្ច និងប្រកាសសមាសភាពក្រុមការងារ និង លេខាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម...

ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី ៖ សូមចូលរួមរំលែកទុក្ខជូនចំពោះឯកឧត្ដម​ ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រុមគ្រួសារ ក្រោយពីបានទទួលដំណឹងដ៏សែនរន្ធត់អំពីមរណភាពរបស់ឧបាសិកា មុជ​ សុក្ខុន ត្រូវជាជីដូន​បង្កើតរបស់ឯកឧត្ដម ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅវេលាម៉ោង ៦:០០នាទីព្រឹក ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨៧ឆ្នាំ ស្ថិតនៅគេហដ្ឋានក្នុងក្រុងតាខ្មៅ​...

ស្ថិតក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមាជាមួយឯកឧត្ដម និងក្រុមគ្រួសារទាំងអស់នៃសព និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធឧបាសិកា មុជ​ សុក្ខុន និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធឧបាសិកា សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី ៖ សូមចូលរួមរំលែកទុក្ខចំពោះឯកឧត្ដម​ សិទ្ធី​ សាមឺឌី​ អនុរដ្ឋលេខាធិការ​ ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា ព្រមទាំងក្រុមគ្រួសារ ក្រោយពីបានទទួលដំណឹងដ៏សែនរន្ធត់អំពីមរណភាពរបស់ឧបាសិកា មុជ​ សុក្ខុន ត្រូវជាជីដូន​បង្កើតរបស់ឯកឧត្ដម ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅវេលាម៉ោង ៦:០០នាទីព្រឹក ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៤ ក្នុងជន្មាយុ...

ស្ថិតក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមាជាមួយឯកឧត្ដម និងក្រុមគ្រួសារទាំងអស់នៃសព និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធឧបាសិកា មុជ​ សុក្ខុន និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធឧបាសិកា សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមចូលរួមរំលែកទុក្ខចំពោះឯកឧត្ដមទេសរដ្ឋមន្ត្រី​ ហូ​ សិទ្ធី​ នាយកខុទ្ទកាល័យសម្ដេចមហាបវរធិបតី ព្រមទាំងក្រុមគ្រួសារ ក្រោយពីបានទទួលដំណឹងដ៏សែនរន្ធត់អំពីមរណភាពរបស់ឧបាសិកា មុជ​ សុក្ខុន ត្រូវជាមាតា​បង្កើតរបស់ឯកឧត្ដម ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅវេលាម៉ោង ៦:០០នាទីព្រឹក ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨៧ឆ្នាំ ស្ថិតនៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ។

ស្ថិតក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមាជាមួយឯកឧត្ដម និងក្រុមគ្រួសារទាំងអស់នៃសព និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធឧបាសិកា មុជ​ សុក្ខុន និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធឧបាសិកា សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ប្រាក់ធានារ៉ាប់រងសង្គមជាង១៣៨លានរៀល ត្រូវបានប្រគល់ដល់គ្រួសារសពនិវត្តជន១៥គ្រួសារ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ប្រាក់ធានារ៉ាប់រងសង្គមប្រមាណជាង១៣៨លានរៀលដែលជាប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវបានប្រគល់ជូនដល់គ្រួសារសពនិវត្តជន បាត់បង់សមត្ថភាពការងារចំនួន១៥នាក់ នៅខេត្តកំពង់ឆ្នាំង។ ពិធីប្រគល់ថវិកានេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង។

ព័ត៌មានពេញនិយម