Homeព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កិច្ចប្រជុំត្រួតពិនិត្យការងាររបស់នាយកដ្ឋានកិច្ចការគ្រួសារ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច

ទីស្ដីការក្រសួង ៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ប្រុក ម៉ៃកន្និដ្ឋា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ បញ្ហាប្រឈម ត្រីមាសទី១ និងទិសដៅអនុវត្តការងារបន្តត្រីមាសទី២ របស់នាយកដ្ឋានកិច្ចការគ្រួសារ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការទទួលបន្ទុក និងឯកឧត្តម ឌីន...

នាយកដ្ឋានកិច្ចការពារកុមារ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច សហការជាមួយអង្គការហូលថ៌អន្តរជាតិ រៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធី «ស្មុំកូនក្នុងប្រទេស» ដល់មន្ត្រីសង្គមកិច្ច បុគ្គលិកសង្គម និងអ្នកពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានកិច្ចការពារកុមារ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ដោយបានទទួលការគាំទ្រពីអង្គការហូលថ៌អន្តរជាតិ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធី «ស្មុំកូនក្នុងប្រទេស» ដល់មន្ត្រីសង្គមកិច្ច បុគ្គលិកសង្គម និងអ្នកពាក់ព័ន្ធ ក្នុងខេត្តកំពង់ឆ្នាំង" ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឌីន បូរី...

ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជាលោក Jo Scheuer កោតសរសើរក្រសួងសង្គមកិច្ចអំពីកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការគោរពសិទ្ធិមនុស្សតាមរយៈការអនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ជនរងគ្រោះ និងងាយរងហានិភ័យ

ទីស្តីការក្រសួងសង្គមកិច្ច ៖ លោក Jo Scheuer ប្រធានសម្របសម្រួលអង្គការសហប្រជាតិប្រចាំប្រទេស UNRC បានសំដែងនូវការកោតសរសើរជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានខិតខំប្រឹងប្រែងលើកកម្ពស់ការគោរពសិទ្ធិមនុស្សតាមរយៈការអនុវត្តកម្មវិធីជាតិជំនួយសង្គមសម្រាប់ជនរងគ្រោះ និងងាយរងហានិភ័យ។ លោក Jo Scheuer  បានលើកឡើងបែបនេះ  ក្នុងឱកាសដែល  ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានទទួលជួបសម្តែងការគួរសម...

ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី ៖ សូមចូលរួមរំលែកទុក្ខជូនចំពោះសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងក្រុមគ្រួសារ ក្រោយពីបានទទួលដំណឹងដ៏សែនរន្ធត់អំពីមរណភាពរបស់ឯកឧត្ដម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងត្រូវជាប្អូនប្រុសបង្កើតរបស់សម្ដេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា ដែលបានទទួលអនិច្ចកម្មដោយរោគាពាធ នៅវេលាម៉ោង ៥:៤០នាទីល្ងាច ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៧ឆ្នាំ ស្ថិតនៅគេហដ្ឋានក្នុងសង្កាត់ព្រែកលាភ...

ស្ថិតក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមាជាមួយសម្ដេច និងក្រុមគ្រួសារទាំងអស់នៃសព និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធឯកឧត្ដម ឃួន ផល្លារិទ្ធ និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធឯកឧត្ដម សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម ចាប តូ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំពះគ្រូដំឡើងស្នាដៃ និងសម្ពោធការចេញថតជាផ្លូវការរបាំ «នាគក្នុងដួងចិត្តខ្មែរ»

រាជធានីភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំពះគ្រូដំឡើងស្នាដៃ និងសម្ពោធការចេញថតជាផ្លូវការរបាំ «នាគក្នុងដួងចិត្តខ្មែរ» ក្នុងទម្រង់របាំសហសម័យខ្មែរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជាការរៀបចំនិពន្ធ និងផលិតដោយក្រុម «អប្សរា២៥ដួង»។ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព...

ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី ទទួលជួបសម្ដែងការគួរសមជាមួយលោក Fumio Yamada ប្រធានអង្គការ JCIA និងសហការី

ទីស្ដីការក្រសួង ៖ នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជួបសម្ដែងការគួរសមជាមួយលោក Fumio Yamada ប្រធានអង្គការ JCIA និងសហការីដើម្បីពិភាក្សាលើការងារបណ្ដុះបណ្ដាលជនមានពិការភាព ជនក្រីក្រ និងគម្រោងបណ្ដុះបណ្ដាលថែទាំមនុស្សចាស់ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ អង្គការ Japan Cambodia...

ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់មូលនិធិជនពិការ

ទីស្ដីការក្រសួង ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន...

ឯកឧត្តមរដ្ឋលេខាធិការ សុខ ប៊ុនថា ដឹកនាំក្រុមការងារកិច្ចការសិទ្ធិមនុស្ស ចុះទស្សនកិច្ច និងផ្តល់ការណែនាំការងារសិទ្ធិមនុស្សដល់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត ផ្អែកលើសហគមន៍ កែវផុស នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារកិច្ចសិទ្ធិមនុស្ស របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះទស្សនកិច្ច និងផ្តល់ការណែនាំការងារ​សិទ្ធិមនុស្សដើម្បី​ត្រៀមលក្ខណៈ​ដំណើរ​ទស្សនកិច្ចរបស់លោក វីទិត មុនតាប៊ន អ្នករាយការណ៍អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាពេលខាងមុខ នៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត ផ្អែកលើសហគមន៍(កែវផុស ខេត្តព្រះសីហនុ)។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី៖ លោក ឃ្លាំង...

កិច្ចប្រជុំក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងការអនុវត្តបទដ្ឋានបចេ្ចកទេស (ផាសុកវត្ថុ) នៅតាមទីសាធារណៈ ក្នុងខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារ​របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងការអនុវត្តបទដ្ឋានបចេ្ចកទេស ផាសុកវត្ថុ នៅតាមទីសាធារណៈ ក្នុងខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោកជំទាវ វិន ស៊ីធួន អភិបាលរងខេត្ត និងលោក ឈន អក្ខរា ប្រធានផ្នែកអភិវឌ្ឍសេវាពិការភាព តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយមានការចូលរួមពីលោក ខឹម...

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០២៤ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា  ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អម សុភា...

ព័ត៌មានពេញនិយម