Homeព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សិក្ខាសាលា ស្តីពីការជំរុញការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដល់ក្រសួង ស្ថាប័នរដ្ឋ ក្នុងការជ្រើសរើសមន្រ្តីរាជការជាជនមានពិការភាពចូលបម្រើការងារ

ទីស្តីការក្រសួង៖ ថ្ងៃសុក្រ ៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការ តំណាង ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការជំរុញការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ...

ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី អញ្ជើញជាអធិបតីក្នុងមហាសន្និបាតវិសាមញ្ញ បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់គណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជា

ទីស្ដីការក្រសួង ៖ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាតវិសាមញ្ញ បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់គណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជា នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលស្តីពី «គម្រោងសាកល្បងកិច្ចគាំពារសង្គមដើម្បីចាកចេញពីភាពក្រីក្រ (Graduation-based Social Protection)»

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក មូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើគម្រោងសាកល្បងកិច្ចគាំពារសង្គមដើម្បីចាកចេញពីភាពក្រីក្រ (Graduation-based Social Protection) ក្នុងគោលបំណងពិនិត្យ អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងការពិភាក្សា និងឆ្លុះបញ្ចាំងអំពីបទពិសោធនៃការអនុវត្ដ និងផលជះនៃគម្រោងនេះលើស្ថានភាពគ្រួសារគោលដៅ នាពេលកន្លងមក ដែលរៀបចំឡើងនៅទីស្ដីការអង្គការ UNDP។

ក្រុមការងារនាយកដ្ឋានសុខុមាលភាពជនពិការ ចុះត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីរបស់វិទ្យាស្ថានស្រាវជ្រាវត្រីកោណ

ខេត្តកំពង់ធំ ៖ ថ្ងៃពុធ ៣ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ និងក្រុមការងារ បានចុះត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព នៃការអនុវត្តគម្រោងកម្មវិធីរបស់វិទ្យាស្ថានស្រាវជ្រាវត្រីកោណ ដើម្បីគាំទ្រដល់កុមារដែលមានអាយុក្រោម ៥ឆ្នាំ មានពិការភាព...

ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចូលរួមក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារការពារជនរងគ្រោះ បានអញ្ជើញចូលរួមក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤...

ឯកឧត្តមរដ្ឋលេខាធិការ ម៉ែន សុចិត្រ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ជូនដល់មន្ត្រីរាជការក្រោមឱវាទក្រសួង

ទីស្តីការក្រសួង ៖ ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីបើកពិធីផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈជូនដល់មន្ត្រីរាជការក្រោមឱវាទក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។ដោយផ្អែកលើមូលដ្ឋាននៃស្ថិរភាពនយោបាយ...

វិទ្យាស្ថានជាតិសង្គមកិច្ច បានប្រកាសសមាសភាពគ្រូបង្គោលថ្នាក់ជាតិ សម្រាប់វគ្គបណ្តុះបណ្តាលកម្លាំងសេវាសង្គម។

វិទ្យាស្ថាជាតិសង្គមកិច្ច៖ ព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមកិច្ចប្រជុំប្រកាសសមាសភាពគ្រូបង្គោលថ្នាក់ជាតិសម្រាប់បណ្តុះបណ្តាលកម្លាំងសេវាសង្គមនៅកម្ពុជា។ សមាសភាពគ្រូបង្គោលថ្នាក់ជាតិនេះមានចំនួន៧៨នាក់ មកពីក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ...

ឯកឧត្តមរដ្ឋលេខាធិការ អៀម គន្ធឌី អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងារពិនិត្យតាមដាន និងវាយតម្លៃដល់នាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ទីស្ដីការក្រសួង ៖ នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានពិនិត្យតាមដាន និងគ្រប់គ្រងទិន្នន័យ ដឹកនាំដោយលោក សឹង ម៉ុនវិចិត្រ ប្រធាននាយកដ្ឋាន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការងារត្រួតពិនិត្យតាមដាន ដល់នាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បតា ក្រោមអធិបតីភាព ឯកឧត្តម អៀម គន្ធឌី រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន...

ឯកឧត្តមរដ្ឋលេខាធិការ ទៀវ សុគន្ធ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងផ្តល់យោបល់ ទៅលើផែនការសកម្មភាពអនុវត្តអនុសាសន៍ទាំង១៥ របស់សម្តេចមហាបវរធិបតី

ទីស្តីការក្រសួង ៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ទៀវ សុគន្ធ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មការពិនិត្យតាមដានការអនុវត្តអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងផ្តល់យោបល់ ទៅលើផែនការសកម្មភាពអនុវត្តអនុសាសន៍ទាំង១៥ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ថ្លែងក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣-២០២៤។ កិច្ចប្រជុំបានប្រព្រឹត្តិទៅតាមរបៀវារៈដែលបានគ្រោងទុកដូចខាងក្រោម៖១. ការប្រកាសសមាសភាពគណៈកម្មការពិនិត្យតាមដានអនុវត្តអនុសាសន៍សម្តេចមហាបវរធិបតី២. ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការអនុវត្តអនុសាសន៍។ កិច្ចប្រជុំទទួលបានលទ្ធផលមួយចំនួនដូចខាងក្រោម ៖១. កិច្ចប្រជុំបានឯកភាពស្ទើរតែទាំងស្រុងទៅលើសេចក្តីព្រាងផែនការនៅសេសសល់តែចំណុចបន្តិចបន្តួចដែលស្នើសុំកែសម្រួល។២....

ឯកឧត្តមរដ្ឋលេខាធិការ សុខ ប៊ុនថា តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពនៃកម្មវិធីសម្រាប់ឆ្នាំ២០២៣-២០២៨

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពនៃកម្មវិធីសម្រាប់ឆ្នាំ២០២៣-២០២៨ ក្រោមការដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀ មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅទីស្តីការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក...

ព័ត៌មានពេញនិយម