Homeព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋលេខាធិការ ញ៉ឹក វណ្ណារ៉ា ទទួលជួបពិភាក្សាលើកិច្ចការជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សជាមួយប្រធានគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អង្គការ វីនរ៉កអន្តរជាតិ

ទីស្ដីការក្រសួង ៖ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជួបពិភាក្សាលើកិច្ចការជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ជាមួយលោក ម៉ាក ថេយ៏លឺរ៏ ប្រធានគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អង្គការ វីនរ៉កអន្តរជាតិ និងសហការី។កិច្ចពិភាក្សានេះគោលបំណងផ្ដោតលើការផ្តល់សេវានានាជួយដល់ជនរងគ្រោះដោយអំពើជួញដូរ ក្នុងនោះរួមមាន៖ ១. ការគាំទ្របច្ចេកទេស លើការងារបណ្តុះបណ្តាលដល់មន្ត្រីជួរមុខ ២. ពិភាក្សាអំពីការគាំទ្របច្ចេកទេស...

ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្ដល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ (ហៅកាត់ថា ACCESS 2)

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្ដល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ (ហៅកាត់ថា ACCESS 2) នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។ ក្នុងពិធីនេះក៏មានការចុះអនុស្សរណៈស្ដីពីការរៀបចំចាត់ចែងរវាងរដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជាដែលតំណាងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា...

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ប្រាក់ សុខយូរ អញ្ជើញអុជធូបបួងសួងសុំសេចក្ដីសុខ ត្រៀមរៀបចំពិធីសូត្រមន្ដចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ទីស្ដីការក្រសួង ៖ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញអុជធូបបួងសួងសុំសេចក្ដីសុខ ត្រៀមរៀបចំពិធីសូត្រមន្ដចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤។ កម្មវិធីនឹងប្រារព្ធធ្វើនៅថ្ងៃទី៨ ខែមេសា...

នាយកដ្ឋានកិច្ចការពារកុមារ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កុមារ និងគ្រួសារ (CIFA) រៀបចំសិក្ខាសាលាស្តីពីការសិក្សាវាយតម្លៃលើការអនុវត្តផែនការអចិន្រ្តៃយ៍សម្រាប់កុមារ តាមរយៈស្មុំកូនក្នុងប្រទេស

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការសិក្សាវាយតម្លៃលើការអនុវត្តផែនការអចិន្រ្តៃយ៍សម្រាប់កុមារតាមរយៈស្មុំកូនក្នុងប្រទេស។...

កិច្ចប្រជុំពិភាក្សាអំពីការកែប្រែ វិទ្យាស្ថានជាតិសង្គមកិច្ច ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និងរៀបចំផែនការយុទ្ធសាស្រ្ត ឆ្នាំ២០២៤-២០២៨

វិទ្យាស្ថានជាតិសង្គមកិច្ច រៀបចំកិច្ចប្រជុំពិភាក្សាអំពីការកែប្រែ វិទ្យាស្ថានជាតិសង្គមកិច្ច ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និងរៀបចំផែនការយុទ្ធសាស្រ្ត ឆ្នាំ២០២៤-២០២៨ វិទ្យាស្ថានជាតិសង្គមកិច្ច ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិភាក្សអំពីការកែប្រែក្លាយវិទ្យាស្ថានជាតិសង្គមកិច្ច ទៅជាគ្រឹះស្ថានសាធារណ:រដ្ឋបាល និងរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិទ្យាស្ថាន ឆ្នាំ ២០២៤-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម តាំង...

ឯកឧត្តមរដ្ឋលេខាធិការ ស៊ូនី វង្សវិសិដ្ឋ ទទួលជួបប្រជុំជាមួយប្រតិភូក្រសួងការងារសហរដ្ឋអាមេរិកដឹកនាំដោយលោកស្រី Angela Peltzer

ទីស្ដីការក្រសួង ៖ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំរបស់ក្រសួង បានទទួលជួបប្រជុំជាមួយប្រតិភូក្រសួងការងារសហរដ្ឋអាមេរិកដែលដឹកនាំដោយលោកស្រី Angela Peltzer ប្រធានផ្នែក នៃការិយាល័យពលកម្មកុមារ និងការជួញដូរមនុស្ស និងសហការី។ គោលបំណងនៃជំនួបប្រជុំនេះផ្ដោតលើការស្វែងយល់អំពីវិស័យពិការភាព...

ឯកឧត្តមរដ្ឋលេខាធិការ ទៀវ សុគន្ធ អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងទី១ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨

ទីស្តីការក្រសួង ៖ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ទៀវ សុគន្ធ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងទី១ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨ ដោយមានសមាសភាពចូលរួមសិក្ខាសាលារួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានអង្គភាព ប្រធានមន្ទីរ ប្រធានសាខាមូលនិធិជាតិជំនួយសង្គម...

ដំណើរចុះពិនិត្យវឌ្ឍនភាពការងាររបស់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (ទឹកវិល)

ខេត្តសៀមរាប៖ ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយ ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានសមាសភាពអបដំណេីររួមមាន៖ ឯកឧត្តម ប្លុង ណាល់ អនុរដ្ឋលេខាធិការ ឯកឧត្តម ជា ហុងណា អនុរដ្ឋលេខាធិការ ឯកឧត្តម...

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសយុវជនមានពិការភាពចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៤

រាជធានីភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សូមជូនដំណឹងដល់យុវជនមានពិការភាពទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថាក្នុងឆ្នាំ២០២៤នេះ លេខាធិការដ្ឋានរៀបចំពិធីប្រកួតប្រជែងជាសកល ផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព បានអញ្ជើញយុវជនមានពិការភាពកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងម៉ានីឡាប្រទេសហ្វីលីពីន។

ព័ត៌មានពេញនិយម