Homeslide kh

slide kh

តំណាងក្រសួងសង្គមកិច្ចនិងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមសិក្ខាសាលាភាពជាដៃគូសក្តានុភាពអន្តរក្រសួងរបស់ UNDP

​ ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឯម ច័ន្ទមករា និងឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាភាពជាដៃគូសក្តានុភាពអន្តរក្រសួង ដែលជាកិច្ចប្រជុំពិភាក្សាតុមូលកម្រិតឥស្សរជនជាន់ខ្ពស់ដៃគូរបស់កម្មវិធីអភិវឌ្ឍប្រចាំនៅកម្ពុជា UNDP នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភោគីត្រា ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារា អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា...

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានសេវាសង្គមកិច្ច និងអង្គភាពនៅទីស្តីការក្រសួង

អគ្គនាយកដ្ឋានសេវាសង្គមកិច្ច មានតួនាទីនិងភារកិច្ចផ្តល់សេវាសង្គមកិច្ចទូទៅក្នុង គោលបំណងគាំពារគុណភាពជីវិត សេចក្តីថ្លៃថ្នូរ ការធ្វើឱ្យប្រសើរឡើងនៃស្ថានភាពរស់នៅ បង្ការទប់ស្កាត់បញ្ហាប្រឈមនានារបស់ជនរងគ្រោះ ជនងាយរងគ្រោះតាមរយៈសកម្មភាព និងអន្តរាគមន៍កម្រិតបុគ្គល គ្រួសារ សហគមន៍ សេដ្ឋកិច្ច សង្គមនិងនយោបាយ។ អគ្គនាយកដ្ឋានមាននាយកដ្ឋានចំនួន៤ រួមមាន៖ ១. នាយកដ្ឋានមនុស្សចាស់និងអតីតយុទ្ធជន (មានមណ្ឌលមនុស្សចាស់ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ) ២.នាយកដ្ឋានកិច្ចការពារកុមារ ៣.នាយកដ្ឋានកិច្ចការគ្រួសារ ៤. នាយកដ្ឋានគាំពារជនរងគ្រោះ (គ្រប់គ្រងបុរីទារកនិងកុមារជាតិ...

ឯកឧត្តមរដ្ឋមន្ត្រី វង សូត អញ្ជើញចូលរួមប្រជុំតាមអនឡាញ

ទីីស្តីការក្រសួង៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំក្រុមការងារ ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ ស្តីអំពីយន្តការ និងនីតិវិធីនៃការអនុវត្តវិធានការគោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាលដើម្បីគាំពារប្រជាពលរដ្ឋដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ដោយមានការរៀបចំឡើងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន...

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនអតីតយុទ្ធជន

ត្បូងឃ្មុំ៖ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និយុវនីតិសម្បទា អញ្ជើញជាអធិបតី បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះស៉ីណូវ៉ាក់ ជូនដល់អតីតយុទ្ធជនកម្ពុជា ជនពិការ និវត្តន៍ជន និងជនបាត់បង់សមត្ថភាពនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំនួនជាង៦៥៥នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជន នាពេលនេះស្របពេលដែលដំណើរការ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩...

ឯកឧត្តមរដ្ឋមន្ត្រីសង្គមកិច្ចប្រាប់មន្ត្រីអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការរបស់រាជរដ្ឋាភិបាល

ទីស្តីការក្រសួង ៖ នាព្រឹកថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២១ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងអង្គភាព ក្រោមឱវាទក្រសួង។​ ក្នុងជំនួបនេះ ឯកឧត្តម បានដាស់តឿនយ៉ាងទទូច ឱ្យអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសូងសុខាភិបាល ក៏ដូចជាបម្រាមនានា...

លទ្ធផលយុទ្ធនាការចាក់វ៉ាក់សាំងកូវិដ-១៩

នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទស អញ្ជើញពិនិត្យមើលដំណើរការ នៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ជំនួយការ ទីព្រឹក្សា និងបុគ្គលិកជាប់កិច្ចសន្យា របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានមកចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត។ តាមយុទ្ធនាការរយៈពេល ៦ ថ្ងៃ...

ព័ត៌មានពេញនិយម