នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​បណ្ឌិតរដ្ឋ​មន្ត្រី អញ្ជើញ​ទទួល​​ជួប​សម្តែង​ការ​គួរ​សម និង​សវនា​ការ​ការ​ងារ ជា​មួយ​គណៈ​កម្ម​ការ​ទី​៨ នៃ​ព្រឹទ្ធ​សភា
PrinterEmail
ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១២ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

     ព្រឹក​ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​ទីស្តី​ការ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា ឯកឧត្តម​បណ្ឌិត អ៊ិត សំ​ហេង រដ្ឋ​មន្ត្រី អញ្ជើញ​ទទួល​ជួប​សម្តែង​ការ​គួរ​សម និង​សវនា​ការ​ការ​ងារ​ជា​មួយ​គណៈ​កម្មការ​ទី៨ នៃ​ព្រឹទ្ធ​សភា ដែល​ដឹក​នាំ​ដោយ​លោក​ជំទាវ មាន សំអាន ប្រធាន​គណៈ​កម្ម​ការ ។

     លោក​ជំទាវ មាន សំអាន ប្រធាន​គណៈ​កម្ម​ការ​ទី​៨ នៃ​ព្រឹទ្ធសភា​មាន​ប្រសាស​ន៍កើត​សរ​សើរ​ចំពោះ​សមិទ្ធ​ផល​ដែល​ជា​ស្នា​ដៃ​របស់​រាជរដ្ឋា​ភិបាល​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នា​ពេល​កន្លង​មក ហើយ​ក្នុង​នោះ​កិច្ច​សហ​ការ និង​ស្នា​ដៃ​របស់​ក្រសួង ដែល​បាន​ខិត​ខំ​អនុវត្ត​កម្ម​វិធី​នយោ​បាយ​របស់​រាជរដ្ឋា​ភិបាល​ក៏​ដូច​ជា​គោល​ដៅ​អភិ​វឌ្ឍន៍​សហ​សវត្សន៍ ។

     លោក​ជំទាវ​បាន​បន្ត​ទៀត​ថា គោល​បំណង​ក្នុង​កិច្ច​សវនា​ការ​នេះ គឺ​គណៈ​កម្ម​ការ​ទី​៨ នៃ​ព្រឹទ្ធ​ស​ភាចង់​សិក្សា​ស្វែង​យល់​អំពី​ប្រសិទ្ធ​ភាពនៃ​ការ​អនុវត្ត​ច្បាប់​គោល​នយោ​បាយ ផែន​ការ​សកម្ម​ភាព​របស់​ក្រសួង​ដែល​កំពុង​អនុ​វត្ត និង​ទិស​ដៅ​បន្ត ។

     តមក​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្ប​ទា បាន​សម្តែង​នូវ​អំណរ​អរគុណ​ចំពោះ​លោក​ជំទាវ​ប្រធាន​គណៈ​កម្ម​ការ​ទី​៨ ដែល​បាន​លើក​ទឹក​ចិត្ត និង​កោត​សរ​សើរ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋា​ភិបាល ក៏​​ដូច​ជា​ក្រសួង​សង្គម​កិច្ច នៅ​ក្នុង​ការ​អនុវត្ត​នូវ​រាល់​ភារកិច្ច​របស់​ក្រសួង​ក្នុង​រយៈ​ពេល​កន្លង​មក ។

     ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ចំពោះ​សមិទ្ធ​ផល​នា​នា​ដែល​សម្រេច​បាន​ទាំង​អស់​នេះ គឺ​បាន​មក​ពី​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​ប្រ​កប​ដោយ​គតិ​បណ្ឌិត​របស់​រាជរដ្ឋា​ភិបាល​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​បាន​ដាក់​ចេញ​នូវ​កម្ម​វិធី​នយោ​បាយ​នា​នា និង​យុទ្ធ​សាស្ត្រ​ចតុ​កោណ​សម្រាប់​ជា​ត្រី​វិស្ស័យ ។ ដោយ​ឈរ​លើ​កម្ម​វិធី​នយោ​បាយ និង​យុទ្ធ​សាស្ត្រ​ចតុ​កោណ​នេះ ក្រសួង​ក៏​បាន​រៀប​ចំ​នូវ​កម្ម​វិ​ធី​ការ​ងារ​របស់​ខ្លួន ហើយ​អនុ​វត្ត​ជា​បន្ត​បន្ទាប់​ដោយ​ទទួល​បាន​នូវ​លទ្ធផល​ផ្លែ​ផ្កា​ជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់នៅ​ក្នុង​ការ​ផ្តល់​សេវា​សង្គម​កិច្ច​ជូន​ដល់​ប្រជា​ពល​រដ្ឋ និង​អ្នក​ដែល​ត្រូវ​ទទួល​សេវា​ពី​ក្រ​សួង ។

     ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច ក៏​បាន​លើក​ឡើង​នូវ​ចំណុច​សំខាន់​ៗ​ដោយ​សង្ខេប​ជូន​ដល់​គណៈ​កម្ម​ការ អំពី​សមិទ្ធ​ផល​នា​នា​របស់​ក្រសួង បញ្ហា​ប្រឈម និង​ទិស​ដៅ ក៏​ដូច​ជា​សំណូម​ពរ​មួយ​ចំនួន​ដែល​ត្រូវ​ដោះ​ស្រាយ។

     ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ទៀត​ថា ក្រសួង​កំពុង​តែ​អនុ​វត្ត​នូវ​ទិស​ដៅ​អាទិ​ភាព ៦​យ៉ាង ដែល​បាន​កំ​ណត់​រយៈ​ពេល ៥​ឆ្នាំ ២០០៨-២០១៣ ដែល​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​៤ នៃ​ការ​អនុវត្ត​ទិស​ដៅ​អាទិ​ភាព​ទាំង​នេះ ។

     ក្នុង​អាទិ​ភាព៦ចំណុច​នេះ គឺ​សំដៅ​អនុ​វត្ត​នូវ​ភារ​កិច្ច​ទាំង​៣ លើ​វិស័យ​សង្គម​កិច្ច វិស័យ​អតីត​យុទ្ធ​ជន និង​វិស័យ​យុវ​នីតិ​សម្បទា ដែល​កំណត់​នៅ​ក្នុង​ច្បាប់​ស្តី​ពី​ការ​បង្កើត​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្ប​ទា ហើយ​អាទិ​ភាព​ទាំង​៦​យ៉ាង​នោះ​រួម​មាន​៖ ១​.​ពង្រឹង​ពង្រីក​សេវា​សុខុមាល​ភាព​សង្គម​សម្រាប់​ជន​ក្រី​ក្រ​ងាយ​រង​គ្រោះ ២.​ពង្រឹង​ពង្រីក​សេវា​សុខុមាល​ភាព​កុមារ និង​យុវ​នីតិ​សម្ប​ទា ៣​.​ពង្រឹង​ពង្រីក​សេវា​សុខុមាល​ភាព​ជន​ពិ​ការ និង​ស្តារ​លទ្ធ​ភាព​ពល​កម្ម ៤.​ពង្រឹង​ពង្រីក​របប​សន្តិ​សុខ​សង្គម​សម្រាប់​មន្ត្រី​រាជ​ការ​ស៊ី​វិល​ប្រជា​ជន​ទូ​ទៅ និង​សុខុមាល​ភាព​មនុស្ស​ចាស់ ៥​.​ពង្រឹង​ពង្រីក​របប​សន្តិ​សុខ​សង្គម និង​សុខុមាល​ភាព​នៃ​អតីត​យុទ្ធ​ជន និង​ទី៦.​ពង្រឹង​ពង្រីក​សមត្ថ​ភាព​ស្ថាប័ន​ភាព​ជា ដៃ​គូ​កៀរ​គរ​ប្រភព​ធន​ធាន​បង្កើន​ប្រសិទ្ធ​ភាព នៃ​សេវា​សង្គម​កិច្ច ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend