នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​បណ្ឌិតរដ្ឋ​មន្ត្រី អនុ​ញ្ញាត​ឲ្យ​គណៈ​ប្រតិ​ភូ​នៃ​ក្រុម​ប្រឹក្សា​ត្រួត​ពិ​និត្យ​គ្រឿង​ញៀន​អន្តរ​ជាតិ ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ
PrinterEmail
ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១២ អត្ថបទ និងរូបភាពដោយ ងួន​សុខគ្រី

     ក្នុង​ឱកាស​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា គណៈ​ប្រតិ​ភូ​នៃ​ក្រុម​ប្រឹក្សា​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​អន្តរ​ជាតិ​បាន​ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ​ជា​មួយ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា នៅ​ទីស្តីការ​ក្រសួង​កាលពី​រសៀល​ថ្ងៃ​ទី​១២​ ខែ​ធ្នូ ឆ្នាំ​២០១២ ។

     គណៈ​ប្រតិភូ​ដែល​ដឹក​នាំ​ដោយ​លោក​បណ្ឌិត វីរ៉ូ ស៊ុំយ៉ៃ អនុ​ប្រធាន​ទី២ នៃ​ក្រុម​ប្រឹក្សា និង​ជា​ប្រធាន​គណៈ​កម្មា​ធិ​ការ​អចិ​ន្ត្រៃយ៍​វាយ​តម្លៃ និង​បេស​កកម្ម របស់​ក្រុម​ប្រឹក្សា​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​អន្តរ​ជាតិ​មាន​ប្រសាសន៍​កោត​សរ​សើរ និង វាយ​​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍន​ភាព​មួយ​ចំនួន ដែល​សម្រេច​បាន​នា​ពេល​កន្លង​មក​ដោយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ជា​ពិសេស ទាក់​ទង​ទៅ​នឹង​ការ​ព្យា​បាល និង​ស្តារ​នីតិ​សម្បទា​អ្នក​ញៀន​គ្រឿង​ញៀន ។

     លោក​បណ្ឌិត​ប្រធាន​គណៈ​ប្រតិភូ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុម​ប្រឹក្សា​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​អន្តរ​ជាតិ គឺ​ជា​ស្ថាប័ន​មួយ​ដែល​ទទួល​ភារ​កិច្ច​ របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ក្នុង​ការ​តាម​ដាន​ការ​អនុ​វត្ត​អនុ​សញ្ញា​អន្តរ​ជាតិ​នា​នា​របស់​ប្រ​ទេស​ជា​សមាជិក​ពាក់​ព័ន្ធ​នឹង​ការ​ងារ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន ។

     លោក​ក៏​បាន​បន្ត​ទៀត​ថា ទាក់​ទង​ទៅ​នឹង​ការ​កាត់​បន្ថយ​តម្រូវ​ការ​គ្រឿង​ញៀន​នេះ វា​ជា​សកម្ម​ភាព​ស្នូល​មួយ​នៃ​អនុ​សញ្ញា​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​អន្តរ​ជាតិ ដែល​សំដៅ​ធ្វើ​យ៉ាង​ណា​ត្រួត​ពិនិត្យ​ទប់​ស្កាត់ និង​កាត់​បន្ថយ​ចំពោះ​សារធាតុ​ញៀន​ណា​ដែល​មាន​ផល​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​សរ​សៃ​ប្រសាទ ។

     ថ្លែង​ក្នុង​ឱកាស​ជំនួប​ពិភាក្សា​ការ​ងារ​នោះ​ផង​ដែរ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា​មាន​ប្រសាសន៍​ថា ទាក់​ទង​ទៅនឹង​ការ​ស្តារ​នីតិ​សម្បទា​ក្នុង​រយៈពេល​កន្លង​មក គឺ​បន្ទាប់​ពី​ការ ព្យា​បាល និង​បន្សាប​អ្នក​ញៀន​គ្រឿង​ញៀន​រួច​មក ក្រសួង​បាន​ធ្វើ​កម្ម​វិធី​មួយ​ចំនួន​ដូច​ជា ផ្តល់​ការ​បណ្តុះ​បណ្តាលវិជ្ជា​ជីវៈ​ដល់​អ្នក​ទាំង​នោះ ដើម្បី​ឲ្យ​ពួក​គេ​មាន​វិជ្ជា​ជីវៈ​​រួច​ធ្វើ​សមាហរណ​កម្ម​ឲ្យ​ត្រលប់​ទៅ​តាម​សហ​គមន៍​វិញ ។

     បន្ទាប់​ពី​ធ្វើ​សមា​ហរណ​កម្ម​អ្នក​ទាំងនោះ​ទៅ​សហ​គមន៍​វិញ​រួច​មក ក្រសួង​ក៏​មាន​កម្ម​វិធី​មួយ​ទៀត គឺ​ការ​តាម​ដាន ពី​មន្ត្រី​សង្គម​កិច្ច និង​អង្គ​ការ​ជា​ដៃ​គូ​ផង​ដែរ ដើម្បី​ទប់​ស្កាត់​ការ​វិល​មក​រក​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ម្តង​ទៀត ។

     ឯកឧត្តម​បណ្ឌិត​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ទៀត​ថា រាជ​រដ្ឋា​ភិបាល​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិត របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា គឺ​បញ្ហា​គ្រឿង​ញៀន និង​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​ធំ​ៗត្រូវ​បាន​បង្រ្កាប និង​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ហើយ​រាជ​រដ្ឋា​ភិបាល​ក៏​ដូច​ជា​ក្រសួង​សង្គម​កិច្ច គឺ​បាន​លើក​ទឹក​ដល់​ការ​ផ្តល់​សេវា​ព្យាបាល និង​ស្តារ​នីតិ​សម្ប​ទា​នៅ​តាម​សហគមន៍​ផង​ដែរ ។

     ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា ក្រសួង​សង្គមកិច្ច​ក៏​កំ​ពុង​រៀប​ចំ​សេច​ក្តី​ព្រាង​អនុ​ក្រឹត្យ ស្តី​ពី​នី​តិ​វិធី​លម្អិត​សម្រាប់​វិធី​សាស្ត្រ​ព្យាបាល និង​ការ​គ្រប់​គ្រង​វិធាន​ការ​ព្យាបាល និង​ស្តារ​នីតិ​សម្បទា​អ្នក​ញៀន​គ្រឿង​ញៀន ដូច​មាន​ចែង ក្នុង​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន និង​គ្រោង​បង្កើត​មជ្ឈ​មណ្ឌល​ជាតិ​ព្យា​បាល និង​ស្តារ​នីតិ​សម្បទា​អ្នក ញៀន​គ្រឿង​ញៀន​មួយ ដែល​នឹង​ផ្តល់​សេវា​សម​ស្រប​តាម​និយាម​ជាតិ អន្តរ​ជាតិ ដោយ​ជម្រុញ​ឲ្យ​មាន​គោល​ការណ៍ ព្យាបាល​នៅ​តាម​សហ​គមន៍ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend