នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​គម្រោង​ការ​បន្ត ជាមួយ​អង្គការ​ជន​ពិការ​កម្ពុជា
PrinterEmail
ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន​ សុខគ្រី

     ព្រឹក​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៣ នៅ​ទី​ស្តី​ការ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា មាន​ប្រារព្ធ​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​គម្រោង​ការ​បន្ត​រវាង​ក្រសួង និង​អង្គការ​ជន​ពិការ​កម្ពុជា ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​អង្គការ​​ជន​​ពិការ​​កម្ពុជា គឺ​ជា​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក​មួយ បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៤​មក​ម្ល៉េះ និង​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​គម្រោង​ការ​ជាមួយ​ក្រសួង​សង្គមកិច្ច​ចំនួន ៣​លើក​រួច​មក​ហើយ  ដែល​នេះ​ជា​លើក​ទី​៤ ក្នុង​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សម្រាប់​គម្រោង​ការ​បន្ត​រយៈ​ពេល ៣​ឆ្នាំ​បន្ត​ទៀត ។

     ក្នុង​ឱកាស​នោះ​ដែរ ​លោក ងិន សៅរ័ត្ន នាយក​ប្រតិ​បត្តិ​របស់​អង្គការ​ជន​ពិការ​កម្ពុជា មាន​ប្រសាសន៍​រាយ​ការណ៍​អំពី​សមិទ្ធ​ផល​សំខាន់ៗ​របស់​អង្គ​ការ​ក្នុង​ឆ្នាំ​២០១០ ដល់ ២០១២ ហើយ​អង្គ​ការ​ជន​ពិការ​កម្ពុជា ក៏​គ្រោង​នឹង​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្ត្រ​រយៈពេល៥​ឆ្នាំ ២០១៤​-​២០១៨ ដែល​ស្រប​ជាមួយ​នឹង​ផែន​ការ​យុទ្ធ​សាស្ត្រ​របស់​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា​ផង​ដែរ ។

     លោក ងិន សៅរ័ត្ន មាន​ប្រសាសន៍​ទៀត​ថា អាស្រ័យ​ដោយ​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់​អង្គការ​ជនពិការ​កម្ពុជា បុគ្គលិក​របស់​អង្គការ​ក៏​កាន់​តែ​មាន​កំណើន​ផង​ដែរ ប៉ុន្តែ​អគារ​រដ្ឋបាល​របស់​អង្គការ​មាន​ទំហំ​តូច ហើយ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​វត្ត​ទៀត ដូច្នេះ​លោក​នាយក​ប្រតិបត្តិ​របស់​អង្គការ ក៏​បាន​គោរព​ស្នើ​សុំ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អ៊ិត សំហេង ដើម្បី​ជួយ​រក​ទីតាំង​ថ្មី​មួយ​សម​រម្យ ដើម្បី​ងាយ​ស្រួល​ដល់​បុគ្គលិក​ក្នុង​ការ​បំពេញ​ការ​ងារ​ពាក់​ព័ន្ធ​នឹង​វិស័យ​ពិការ​ភាព​នៅ​កម្ពុជា​អោយ​កាន់​តែ​ប្រសិទ្ធ​ភាព​ថែម​ទៀត ។

     តមក​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា មាន​ប្រសាសន៍​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​អនុវត្ត​គម្រោង​នា​នា របស់​អង្គការ​ជន​ពិការ​កម្ពុជា អស់​រយៈពេល​ជិត ២០​ឆ្នាំ​កន្លង​មក​នេះ ហើយ​ក្រសួង​តែង​តែ​ចាត់​ទុក​អង្គ​ការ​ជន​ពិការ​កម្ពុជា គឺ​ជា​ដៃ​គូ​មួយ​ដ៏​ល្អ ដែល​ធ្វើ​ការ​ងារ​លើ​វិស័យ​ពិការ​ភាព​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

     ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា យុទ្ធសាស្ត្រ​របស់​ក្រសួង​សម្រាប់​ឆ្នាំ​២០១៣ រហូត​ដល់​អាណត្តិ​ក្រោយ​នេះ ចំពោះ​វិស័យ​ពិការ​ភាព គឺ​ការ​ជម្រុញ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​កិច្ច​ការ​ពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​ឲ្យ​បាន​ម៉ឺង​ម៉ាត់ ហើយ​ថ្មី​ៗ​នេះ​ទៀត ព្រះរាជា​ណាចក្រ​កម្ពុជា​ក៏​បាន​ផ្តល់​សច្ចា​ប័ន​លើ​អនុ​សញ្ញា​ស្តី​ពី​សិទ្ធិ​ជន​ពិការ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ដែល​នឹង​ត្រូវ​ចូល​ជា​ធរ​មាននៅ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៣​ខាង​មុខ​នេះ  ។

     ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ទាក់​ទង​នឹង​ការ​រក​ទីតាំង​ថ្មី សម្រាប់​អង្គការ​ជនពិការ​កម្ពុជា គឺ​ឯកឧត្តម​ក៏​បាន​យល់​ឃើញ​អំពី​ការ​លំបាក​របស់​អង្គការ​ដែរ ដែល​អគារ​ធ្វើ​ការ​តូច​ចង្អៀត ចំណែក​កំណើន​បុគ្គលិក​ចេះ​តែ​កើន ដូច្នេះ​ដើម្បី​ជា​ការ​ឆ្លើយ​តប ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​អោយ​មូល​និធិជន​ពិការ រក​ទីតាំង​ណា​ដែល​នៅ​សល់​ទំ​នេរ ដែល​ស្ថិត​ក្នុង​មជ្ឈ​មណ្ឌល​ជាតិ​ស្តារ​លទ្ធភាព​ពលកម្ម​គៀន​ឃ្លាំងសម្រាប់​ផ្តល់​ជូន​អង្គការ ដើម្បី​ធ្វើ​ការ​សាង​សង់​អគារ​ដោយ​អង្គការ​ផ្ទាល់​ផង​ដែរ ។

     ជាទីបញ្ចប់​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​លោក ងិន សៅរ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​គម្រោង​ការ​បន្ត​រយៈពេល ៣​ឆ្នាំ ៕

 

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend