នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អញ្ជើញ​ប្រគល់​ផ្ទះ​ជូន​អតីត​យុទ្ធជន​ដែល​មាន​ស្នា​ដៃ​ឆ្នើម ក្នុង​ចលនា​ប្រឡង​ប្រណាំង ៣​ពូកែ នៅ​រាជធានី​ភ្នំពេញ
PrinterEmail
ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៣ នៅ​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ផ្ទះ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ជូន​សមាជិក​សមាគម​អតីតយុទ្ធជន​កម្ពុជា ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ចលនា​ប្រឡង​ប្រណាំង ៣​ពូកែ ។

          លោក សន សុផល ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា ផ្ទះ​ចំនួន ០២​ខ្នង ដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី និង​ជាប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា តាម​រយៈ​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ដែល​ឧបត្ថម្ភ​សាង​សង់​ដោយ​លោក​ឧកញ៉ា នង សាវុធ អគ្គ​នាយក​ក្រុមហ៊ុន​ពិភព​អេស៊ា​ត្រេឌីង ប្រគល់​ជូន​អតីត​យុទ្ធជន​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ចលនា​ប្រឡង​ប្រ​ណាំង ៣​ពូកែ គឺ១. លោក សៀង ពេញ អតីត​យុទ្ធជន​រស់​នៅ​ក្នុង​ខណ្ឌ​ដង្កោ និង​២​.លោក ហ៊ុយ ចាន់រិទ្ធ អតីត​យុទ្ធជន​រស់​នៅ​ក្នុង​ខណ្ឌ​ពោធិសែនជ័យ ហើយ​ផ្ទះ​ទាំង​០២ខ្នង​នេះ មាន​ទទឹង ៤,៦​ម៉ែត្រ និង​បណ្តាយ ៦​ម៉ែត្រ ដោយ​ចំណាយ​ក្នុង​ការ​សាង​សង់ អស់​ទឹក​ប្រាក់​ចំនួន ៨,២០០​ដុល្លារ​សហរដ្ឋ​អាមេរិច ។

          មាន​ប្រសាសន៍​សំណេះ​សំណាល នៅ​ក្នុង​ពិធី​ប្រគល់​ផ្ទះ​ជូន​អតីត​យុទ្ធជន​នេះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ជា​អនុប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា បាន​សម្តែង​នូវ​ការ​អបអរ​សាទរ​ចំពោះ​បង​ប្អូន​អតីត​យុទ្ធជន​ទាំងពីរ​គ្រួសារ ដែល​បាន​ទទួល​ផ្ទះ​នៅ​ថ្ងៃ​នេះ និង​ថ្លែង​អំណរ​គុណ​ដល់​មន្ទីរ​សង្គម​កិច្ច រាជធានី​ភ្នំពេញ ជាពិសេស​លោកឧកញ៉ា នង សាវុធ អគ្គ​នាយក​ក្រុមហ៊ុន​ពិភព​អេស៊ា​ត្រេឌីង ដែល​បាន​ឧបត្ថម្ភ​ក្នុង​ការ​សាង​សង់​ផ្ទះ​ទាំង ២​ខ្នង​នេះ​ផង​ដែរ ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ទៀត​ថា រាជរដ្ឋា​ភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា បាន​គិត​គូរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ ជា​ពិសេស​បង​ប្អូន​អតីត​យុទ្ធជន​កម្ពុជា​យើង ដែល ហ៊ាន​លះបង់​កម្លាំង​កាយ កម្លាំង​ចិត្ត បូជា​សាច់​ស្រស់​ឈាម​ស្រស់ ក្នុង​បុព្វហេតុ​ការ​ពារ​ជាតិ​មាតុ​ភូមិ ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​បន្ត​ទៀត​ថា​ក្រសួង​សង្គមកិច្ច បាន​បង្កើត​បេឡា​ជាតិ​អតីត​យុទ្ធជន ដែល​ជា​គ្រឹះ​ស្ថាន​សាធារណៈ​រដ្ឋបាល​មួយ កំពុង​រៀប​ចំ​ធ្វើ​កំណែ​ទម្រង់​តាម​នីតិ​វិធី​ថ្មី គឺ​ការ​បើក​ប្រាក់​របប​គោល​នយោ​បាយ ជូន​មុខ​សញ្ញា​តាម​ប្រព័ន្ធ​ធនាគារ ដែល​នីតិ​វិធី​ថ្មី​នេះ ផ្តល់​ភាព​ងាយ​ស្រួល​ដល់​បង​ប្អូន​អតីត​យុទ្ធជន និង​គ្រួសារ កាត់​បន្ថយ​ការ​លំបាក និង​ភាព​អសកម្ម​នា​នា ដែល​កើត​មាន​ក្នុង​រយៈពេល​កន្លង​មក ។

          ក្នុង​ឱកាស​នោះ​ផង​ដែរ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក៏​បាន​បំពាក់​គ្រឿង​ឥស្សរិយ​យស មេដាយ​មាស ជូន​អតីត​យុទ្ធជន​ដែល​បាន​ទទួល​ផ្ទះ​នា​ថ្ងៃ​នេះ និង​បាន​ឧបត្ថម្ភ​ក្នុង​ម្នាក់​ៗ អង្ករ ៥០​គីឡូ សារុង​១ កន្សែង​១ សាប៊ូ១​គីឡូ និង​ថវិកា ១០​ម៉ឺនរៀល និង​បាន​ចែក​ជូន​លោក​យាយ លោក​តា ចំ​នួន ២៥​នាក់ ក្នុង​ម្នាក់​ៗ សារុង​១ កន្សែង​១ សាប៊ូ១​កញ្ចប់ ថវិកា ២​ម៉ឺនរៀល ។

          ជាទីបញ្ចប់​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ក៏បាន​អញ្ជើញ​កាត់​ខ្សែ​បូ​ប្រគល់​ផ្ទះ​ជូន​អតីត​យុទ្ធ​ជន ដើម្បី​ជា​និមិត្ត​រូប​ក្នុង​ការ​ប្រគល់​ផ្ទះ​អតីត​យុទ្ធ​ជន​ទាំង ០២​ខ្នង​នេះ​ផង​ដែរ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend