នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តមបណ្ឌិត​រដ្ឋមន្ត្រី អញ្ជើញ​បើក​សិក្ខា​សាលា​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​ប្រើប្រាស់​គោល​ការណ៍​ណែនាំ ស្តីពី​ការងារ​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា
PrinterEmail
ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          សិក្ខា​សាលា​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​គោល​ការណ៍​ណែនាំ​ស្តីពី​ការងារ​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា បាន​ប្រារព្ធ​បើក​កាល​ពី​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅទីស្តីការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ​មន្ទីរ​សង្គមកិច្ច​ខេត្ត និង​ប្រធាន​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា ទាំង​១១ ។

          លោក ម៉ា ច័ន្ទណាត ប្រធាន​រោងចក្រ​ផលិត​ឧបករណ៍​សិប្បនិម្មិត និង​រណប មាន​ប្រសាសន៍​ថា ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ ហៅ​កាត់​ថា ICRC សម្រាប់​ការ​រៀប​ចំ​កិច្ច​ប្រជុំ​ជា​មួយ​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា​ទាំង​១១ គឺ​បាន​បង្កើត​ជា​ក្រុម​ការងារ ​ដើម្បី​ពិភាក្សា និង​សម្រេច​បាន​នូវ​ការ​កសាង​ឯកសារ​ជា​ភាសា​អង់គ្លេស និង​បកប្រែ​ជា​ភាសាខ្មែរ ដែល​ឯកសារ​ទាំង​នេះ គឺ​ជា​គោល​ការណ៍​ណែនាំ​ស្តី​ពី​ការ​ងារ​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា​នៅកម្ពុជា ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​តាម​រយៈ​សិក្ខា​សាលា​នា​ថ្ងៃ​នេះ ។

          លោក ម៉ា ច័ន្ទណាត មាន​ប្រសាសន៍​ទៀត​ថា ក្រុម​ការងារ​ក៏​នឹង​មាន​គម្រោង​ចុះ​តាម​ដាន ត្រួត​ពិនិត្យ និង​វាយ​តម្លៃ នៃ​ការ​អនុវត្ត​គោលការណ៍​ណែនាំ​នេះ​ផង​ដែរ ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត និង​ទទួល​ព័ត៌មាន​ត្រឡប់ សម្រាប់​ការធ្វើ​បច្ចុប្បន្ន​ភាព ។

          ថ្លែង​នៅ​ក្នុង​ពិធី​បើក​សិក្ខា​សាលា​នេះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្បទា បាន​មាន​ប្រសាសន៍​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​កិច្ច​សហការ​របស់​អង្គការ​ដៃ​គូ​នា​នា ក្នុង​ការ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ ដើម្បី​ធ្វើ​ឲ្យ​សិក្ខា​សាលា​នាថ្ងៃនេះ​លេច​ចេញ​ជា​រូបរាង​ឡើង និង​ថ្លែង​អំណរ​គុណ​ចំពោះ​អង្គការ​ដៃ​គូ​នា​នា ដែល​បាន​ផ្តល់​នូវ​ឧបករណ៍​ទ្រ​ទ្រង់​រាង​កាយ​គ្រប់​ប្រភេទ ជូន​ដល់​បង​ប្អូន​ជន​ពិការ ក្នុង​គោល​បំណង​ស្តារ​លទ្ធ​ភាព​ពលកម្ម​កាយ​សម្បទា និង​ធ្វើ​ឲ្យ​ការ​រស់នៅ​របស់​ពួក​គាត់​កាន់​តែ​មាន​លក្ខណៈ​ប្រសើរ​ឡើង ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ទៀត​ថា រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​វិស័យ​ពិការ​ភាព និង​ស្តារ​លទ្ធភាព​ពលកម្ម ព្រម​ទាំង​បាន​ទទួល​ស្គាល់​អំពី​សារៈ​សំខាន់ និង​តម្រូវ​ចាំ​បាច់​នៅ​ក្នុង​ការ​ដាក់​បញ្ចូល​វិស័យ​ពិការ​ភាព​ទៅ​ក្នុង​ការ​អភិវឌ្ឍ ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា សិក្ខា​សាលា​នាថ្ងៃនេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង ដើម្បី​ពង្រឹង​សមត្ថភាព ក៏​ដូចជា​ការ​កំណត់​នូវ​តួ​នាទី និង​ការ​ទទួល​ខុស​ត្រូវ របស់​បុគ្គលិក​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា  ជា​ពិសេស​ពង្រឹង​គុណភាព​នៅក្នុង​ការ​ផ្តល់​សេវា​ជូន​បង​ប្អូន​ជន​ពិការ​ប្រកប​ដោយ​ប្រសិទ្ធ​​ភាព និង​និរន្តរ​ភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ពួក​គាត់ ។

          ជាចុងបញ្ចប់​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​អញ្ជើញ​ប្រគល់​សៀវភៅ​ដែល​ជា​គោលការណ៍​ណែនាំ ស្តី​ពី​ការងារ​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទានៅ​កម្ពុជា ជូន​ដល់​ថ្នាក់​ដឹកនាំ​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា​ទាំង ១១ ក្នុង​ឱកាស​នោះ​ផង​ដែរ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend