នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅ​បញ្ជាការដ្ឋានភូមិភាគ១ ខេត្តស្ទឹងត្រែង។
ឯកឧត្តម​បណ្ឌិត​រដ្ឋមន្រ្តី អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​​បើកសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​បេឡាជាតិ​អតីត​យុទ្ធជន​ឆ្នាំ​២០១២ និង​ទិសដៅ​ឆ្នាំ២០១៣ និង​ពិភាក្សា​ពី​តួនាទី​ភារ​កិច្ច​របស់បេឡាជាតិអតីតយុទ្ធជន
PrinterEmail
ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          សន្និបាត​បូក​សរុប​លទ្ធផល​ការ​ងារ​ឆ្នាំ​២០១២ ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៣ និង​ពិនិត្យ​ពិភាក្សា​អំពី​តួនាទី​ភារកិច្ច​របស់​ការិយាល័យ​បេឡាជាតិ​អតីត​យុទ្ធជន រាជធានី ខេត្ត និង​សាខា ក្រុង ស្រុក ខណ្ឌ បាន​ប្រារព្ធ​បើក​នៅព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៣ នៅ​ទីស្តី​ការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋ​មន្ត្រី ។

          លោក ហែម បូរ៉ា នាយក​បេឡាជាតិ​អតីត​យុទ្ធជន មាន​ប្រសាសន៍​ថា បេឡាជាតិ​អតីត​យុទ្ធជន ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១០ ដោយ​មាន​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ជា​អាណា​ព្យាបាល​បច្ចេក​ទេស និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អាណាព្យាបាល​ហិរញ្ញ​វត្ថុ ដោយ​មាន​តួនាទី​គ្រប់​គ្រង និង​ធានា​ការ​បើក​ផ្តល់​របប​សន្តិ​សុខ​សង្គម ជូន​អតីត​យុទ្ធជន​គ្រប់​ប្រភេទ និង​គ្រួសារ​គ្រប​ដណ្តប់​លើ​តាវ​កាលិក​ចំនួន ៩ គឺ​​៖ ការ​ចូល​និវត្តន៍ ការ​បាត់​បង់​សមត្ថ​ភាព​ការ​ងារ មាតុភាព​អាពាហ៍ពិពាហ៍​គ្រាដំបូង ពលី​មរណៈ ពិការ​ភាព ជំងឺ និង​គ្រួសារ​របស់​ជន​ទាំង​នេះ តាម​គោល​ការណ៍​អភិបាល​កិច្ច​ល្អ តម្លា​ភាព ប្រិសិទ្ធ​ភាព និង​ការ​ទទួល​ខុស​ត្រូវ ។

          មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​សន្និ​បាត​បូក​សរុប​លទ្ធផល​ការ​ងារ​នេះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ការ​ងារ ដែល​បេឡាជាតិ​អតីត​យុទ្ធជន​សម្រេច​បាន​ក្នុង​ឆ្នាំ ២០១២  ដែល​លទ្ធផល​ដ៏​ត្រចះ​ត្រចង់​នេះ បាន​មក​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ស​កម្ម របស់​ក្រុម​ប្រឹក្សា​ភិបាល គណៈ​នាយក និង​មន្ត្រី បុគ្គលិក​នៃ​បេឡាជាតិ​អតីត​យុទ្ធ​ជន​គ្រប់​ថ្នាក់ ។

          ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង មាន​ប្រសាសន៍​ទៀត​ថា បេឡា​ជាតិ​អតីត​យុទ្ធ​ជន គឺ​ជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋ​បាល ត្រូវបាន​បង្កើត​ឡើង​ដោយ​អនុ​ក្រឹត្យ ស្រប​តាម​កម្ម​វិធី​នយោ​បាយ និង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី ២ របស់​រាជរដ្ឋា​ភិបាល ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ជា​អគ្គ​មគ្គុ​ទ្ទេស​ដ៏​ឆ្នើ​ម​ក្នុង​ការ​ដឹក​នាំ ។

          ឯកឧត្តម​បណ្ឌិត​បាន​បន្ត​ទៀត​ថា ឆ្នាំ​២០១២ គឺ​ជា​ឆ្នាំ​ទី ២ ដែល​បេឡា​ជាតិ​អតីត​យុទ្ធ​ជន បាន​អនុវត្ត​តួនាទី​របស់​ខ្លួន ដើម្បី​អនុវត្ត​របប​សន្តិសុខ​សង្គម​ជូន​អតីត​យុទ្ធជន និង​គ្រួសារ​អតីត​យុទ្ធ​ជន តាម​គោល​ការណ៍​អភិបាល​កិច្ច​ល្អ​របស់​រាជ​រដ្ឋា​ភិបាល​ប្រកប​ដោយ​ផ្លែ​ផ្កា​ល្អ​ប្រសើរ ។ គិតមក​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០១២ នេះ អតីត​យុទ្ធ​ជន និង​គ្រួសារ ដែល​កំពុង​ទទួល​របប​សន្តិសុខ​សង្គម​ពី​រដ្ឋ​មាន​ចំនួន​ជាង ៩៣ ពាន់​នាក់ និង​អ្នក​នៅ​ក្នុង​បន្ទុក​ជាង ២១៥ ពាន់​នាក់ ដែល​រាជ​រដ្ឋា​ភិបាល​ត្រូវ​ចំណាយ​ថវិកា​សម្រាប់​បើក​ផ្តល់​របប​សន្តិ​សុខ​សង្គម​ប្រចាំ​ខែ ចំនួន​ជាង ១២ ពាន់​លាន​រៀល ក្នុង​១​ខែ ។​

          ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី មាន​ប្រសាសន៍​ទៀត​ថា កិច្ច​សហ​ប្រតិបត្តិ​ការ ក្នុង​ភាព​ជា​ដៃ​គូ​ល្អ​ជា​មួយ​ធនា​គារ​កាណា​ឌីយ៉ា និង​ធនាគារ​អេស៊ី​លីដា ក្នុង​ការ​ផ្តល់​សេវា​របប​សន្តិសុខ​សង្គម​សម្រាប់​អតីត​យុទ្ធជន​គ្រប់​ប្រភេទ និង​គ្រួសារ​កន្លង​មក គឺ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ការ​បោះ​ជំហ៊ាន​ទៅ​មុខ​របស់​បេឡា​ជាតិ​អតីត​យុទ្ធ​ជន ។

          ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ការ​ដាក់​ឲ្យ​អ​នុវត្ត​នូវ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ដើម្បី​គ្រប់​គ្រង​ទិន្ន​ន័យ​អតីត​យុទ្ធជន និង​ការ​រៀប​ចំ​ផ្តល់​សេវា​របប​សន្តិ​សុខ​សង្គម​តាម​ប្រព័ន្ធ​ធនា​គារ ដែល​បាន​ដំណើរ​ការ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់​ស្ពឺ ព្រះសីហនុ កំពង់ចាម បាត់ដំបង និង​ខេត្ត​ប៉ៃលិន គឺ​ជា​គោល​ដៅ​យ៉ាង​សំ​ខាន់​ធា​នា​បាន​នូវ​ការ​ផ្តល់​សេវា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព លុប​បំបាត់​បាន​រាល់​ភាព​អសកម្ម​នា​នា និង​សំដៅ​លើក​កម្ពស់​ជីវ​ភាព​របស់​អតីត​យុទ្ធ​ជន តាម​រយៈ​ការ​ផ្តល់​នូវ​ភាព​ងាយ​ស្រួល និង​អាច​កាត់​បន្ថយ​បាន​នូវ​ការ​ចំណាយ​លើ​សោហ៊ុយ​ផ្សេង​ៗ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend